អ្នកបន្តវេននៃបេតិកភ័ណ្ឌវប្បធម៌អរូបីបានធ្វើសិប្បកម្មត្បាញឫស្សីជាង៧០ឆ្នាំ

2021-09-15 20:38:23 |ប្រភព:xinhua

  ឃុំដោមីង ទីក្រុងឆូងចូវ ខេត្តស៊ីឈួនដែលមានទីតាំងស្ថិននៅវាលទំនាបភាគខាងលិចនៃខេត្តស៊ីឈួន ត្រូវទទួលកិត្តិនាមជា ឃុំនៃការត្បាញឫស្សី។ ឃុំនេះមានសិប្បកម្មត្បាញឫស្សដែលមានប្រវត្តិសាស្ត្រជាង២០០០ឆ្នាំ។ សិប្បកម្មដោមីងត្រូវបានបញ្ចូលជាគម្រោងតំណាងនៃបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិនៅឆ្នាំ២០១៤។

  ក្នុងនាមជាអ្នកបន្តវេនតែមួយគត់នៃសិប្បកម្មដោមីង ដែលជាគម្រោងតំណាងនៃបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ លោក ចាវ ស៊ីជីន ដែលមានអាយុ៨៦ឆ្នាំ បានប្រកបរបរធ្វើស្នាដៃត្បាញឫស្សីពេញមួយជីវិត។ លោកបានចាប់ផ្តើមរៀនសិប្បកម្មដោមីងនៅអាយុ១៥ឆ្នាំ ហើយបានលើកកម្ពស់និងកែច្នៃប្រឌិតសិប្បកម្មខ្លួនជានិច្ច។

  សម្ភារៈសំខាន់នៃសិប្បកម្មត្បាញឫស្សីដោមីង គឺឫស្សីជឺនៅក្នុងឃុំនេះ។ លោក ចាវ ស៊ីជីនពូកែខាងត្បាញស្នាដៃដែលមានមាឌត្រឹមត្រូវ។ លោកជ្រើសរើសឫស្ស បៃចា ដែលមានភាពរឹង និងភាពយឺតល្អ ដើម្បីធ្វើរូបរាងនៃស្នាដៃយ៉ាងងាយស្រួលបើធៀបនឹងគ្រឿងដទៃ។

  ក្រោយពីធ្វើស្នាដៃត្បាញឫស្សី លោក ចាវ ស៊ីជីននៅតែបង្រៀនសិប្បកម្មត្បាញឫស្សីនៅក្នុងនិងក្រៅប្រទេស។ ប៉ុន្មានឆ្នាំនេះ សៀវភៅ“សិប្បកម្មត្បាញឫស្សីដោមីងដែលត្រូវរៀបរៀងឡើងតាមការកត់ត្រាសម្តីរបស់លោកចាវ ស៊ីជីន  ត្រូវបានបោះពុម្ពផ្សាយ ដែលបានធ្វើឱ្យលោកមានអារម្មណ៍សប្បាយរីករាយណាស់៖ សិប្បកម្មត្បាញឫស្សីត្រូវបានរក្សាតាមរយៈឯកសារជាអក្សរ។ នេះបានធ្វើឱ្យមនុស្សវ័យក្មេងអាចបន្តច្នៃប្រឌិតនិងអភិវឌ្ឍសិប្បកម្មនេះ នៅលើមូលដ្ឋាននៃសិប្បករចាស់។ ខ្ញុំលែងព្រួយបារម្ភនឹងការបាត់សិប្បកម្មនេះហើយ។

នៅក្នុងភូមិសិប្បកម្មឫស្សី ឃុំដោមីង ទីក្រុងឆូងចូវ ខេត្តស៊ីឈួន លោក ចាវ ជីនស៊ីកំពុងត្បាញកំប៉ុងឫស្សី។

នៅក្នុងភូមិសិប្បកម្មឫស្សី ឃុំដោមីង ទីក្រុងឆូងចូវ ខេត្តស៊ីឈួន លោក ចាវ ជីនកំពុងធ្វើតេស្តសម្ភារៈឫស្សី។

នៅក្នុងភូមិសិប្បកម្មឫស្សី ឃុំដោមីង ទីក្រុងឆូងចូវ ខេត្តស៊ីឈួន លោក ចាវ ជីនបំបែកសម្ភារៈឫស្សី។

នៅក្នុងភូមិសិប្បកម្មឫស្សី ឃុំដោមីង ទីក្រុងឆូងចូវ ខេត្តស៊ីឈួន លោក ចាវ ជីនបំបែកសម្ភារៈឫស្សី។

នៅក្នុងភូមិសិប្បកម្មឫស្សី ឃុំដោមីង ទីក្រុងឆូងចូវ ខេត្តស៊ីឈួន លោក ចាវ ជីនកាត់សម្ភារៈឫស្សី។

នៅក្នុងភូមិសិប្បកម្មឫស្សី ឃុំដោមីង ទីក្រុងឆូងចូវ ខេត្តស៊ីឈួន លោក ចាវ ជីនស៊ីកំពុងត្បាញពាងឫស្សី។