ក្នុងអំឡុងពេល១០ឆ្នាំកន្លងមក មានមនុស្សមួយក្រុមបានធ្វើដំណើរទូទាំងប្រទេសចិន និងស្វែងរកឃើញរន្ធចំនួនជាង៥០០។ ពួកគេគឺជាអ្នកផ្សងព្រេងអន្លុងដែលមកពីខេត្តស៊ីឈួន។ ក្រុមផ្សងព្រេងខេត្តស៊ីឈួនត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ ដែលមានសមាជិកចំនួនជាង៦០នាក់។ ពួកគេប្រកបរបរការងារផ្សេងៗ ដូចជា វិស្វករដែលមកពីវិទ្យាស្ថានស្រាវជ្រាវធនធានរ៉ែនិងសិលា សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ អ្នកថតរូបជាដើម។
ថ្មីៗនេះ ដំណើរផ្សងព្រេងស្វែងរកអន្លុងនៅក្នុងប្រទេសចិនកើនឡើងជាលំដាប់។ ការផ្សងព្រេងសម័យថ្មីនេះ អ្នកផ្សងព្រេងមិនត្រឹមតែត្រូវមានចំណេះដឹងច្រើនវិស័យ ដូចជាវារីសាស្ត្រ ធរណីសាស្ត្រ សត្វនិងរុក្ខសាស្ត្រជាដើម ហើយក៏ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងប្រើប្រាស់ឧបករណ៍ជំនាញផងដែរ បូករួមការសហការក្នុងក្រុមទៀតផង។ ក្រុមដំណើរផ្សងព្រេងខេត្តស៊ីឈួនបែងចែកជាក្រុមផ្សេងៗ ដូចជា ក្រុមត្រួសត្រាយផ្លូវ ក្រុមវាស់វែងនិងគូរប្លង់ ក្រុមដឹកជញ្ជូន ក្រុមថតរូបជាដើម។

ដំណើរផ្សងព្រេងស្វែងរកអន្លុង គឺជាកីឡាខាងក្រៅពិសេសមួយដែលមានតម្លៃនៃការស្រាវជ្រាវវិទ្យាសាស្ត្រ។ នៅក្នុងអន្លុងជាច្រើន មានរ៉ែ ប្រភពទឹកក្រោមដី ក៏អាចមានស្លាកស្នាមនៃសកម្មភាពរបស់មនុស្សនិងសត្វបុរាណ។ សិលា ផូស៊ីលសត្វនិងជីវ﹕នៅក្នុងអន្លុងអាចផ្តល់ឯកសារសំរាប់ការស្រាវជ្រាវជីវៈនិងការស្រាវជ្រាវសិលា។

លើសពីនេះទៅទៀត គិតមកដល់ពេលនេះ ក្រុមស្វែងរកជីវៈថ្មីបានបោះពុម្ភផ្សាយនិក្ខេបបទ វិជ្ជាសាស្ត្រជាច្រើនអំពីការស្វែងរកឃើញជីវៈថ្មី។ សកម្មភាពនេះបានកើនឡើងបន្ថែមនូវចំណេះដឹងអំពីស្ថានភាពអន្លុងនិងការស្រាវជ្រាវចំពោះសត្វល្អិត។ សមាជិកក្រុមវាស់វែងនិងគូរប្លង់ បានស្រាវជ្រាវនិងច្នៃប្រឌិតម៉ាស៊ីនស្កេត៣D ដោយខ្លួនឯង។

ឥឡូវនេះ ដំណើរផ្សងព្រេងស្វែងរកអន្លុង បានផ្តល់តម្លៃសង្គមកាន់តែទូលំទូលាយ។ នៅឆ្នាំ២០១៧ ក្រុមផ្សងព្រេងបានជួយអ្នកស្រាវជ្រាវធ្វើការងារខាងវិទ្យាសាស្ត្រនៅក្នុងភ្នំអ៊ូមេង ដើម្បីដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់របស់ប្រជាជននៅក្នុងទីក្រុងចោថុង ខេត្តយូណាន។ តាមរយៈការផ្សងព្រេងនេះ ពួកគេក៏បានជួយស្រុកដាហ្គ័រនិងស្រុកយីលាំងនៃខេត្តយូណាន រីកចម្រើនលើវិស័យទេសចរណ៍នៅក្នុងតំបន់ជនបទ ព្រមទាំងជួយបន្ថយភាពក្រីក្រ និងស្តារសេដ្ឋកិច្ចតំបន់ជនបទឡើងវិញ។
អ្នកបកប្រែ៖李润菁