ថ្មឈីងធានគឺជាថ្មមួយនៅក្នុងចំណោមថ្មល្បីឈ្មោះទាំ៤នៅប្រទេសចិន។ ថ្មឈីងធានក៏ជាសម្ភារៈនៃចម្លាក់ថ្មស្រុកឈីងធានដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ។ វាទទួលបានការពេញនិយមពីមនុស្ស និងទទួលបានកិត្តិនាមជា“ការដេរប៉ាក់នៅលើថ្ម” ដោយសាររូបរាងដ៏ស្រស់ស្អាតនិងសិប្បកម្មដ៏ល្អប្រណិត។ នៅឆ្្នាំ២០០៦ ចម្លាក់ថ្មស្រុកឈីងធានត្រូវបញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិលើកទី១។ នៅឆ្នាំ២០០៨ ចម្លាក់ថ្មស្រុកឈីងធានត្រូវបញ្ចូលក្នុងបញ្ជីស្តារសិប្បកម្មប្រពៃណីថ្នាក់ជាតិលើកទី១។ គិតមកដល់ឆ្នាំ២០២០ ស្រុកឈីងធានមានអ្នកប្រកបរបរឆ្លាក់ចម្លាក់ថ្មចំនួនជាង២ម៉ឺននាក់ អ្នកច្នៃចម្លាក់ថ្មជំនាញចំនួនជាង៤ពាន់នាក់ ក្នុងនេះ មានអ្នកជំនាញផ្នែកសិប្បកម្មថ្នាក់ជាតិចំនួន៨នាក់ អ្នកជំនាញផ្នែកសិប្បកម្មថ្នាក់ខេត្តចឺជាំងចំនួន៤៩នាក់។
ថ្មីៗនេះ ពាក់ព័ទ្ធទៅនឹងគោលដៅទូទៅនៃការបង្កើត“ក្រុងវប្បធម៌ថ្មនៃប្រទេសចិន” ស្រុកឈីងធាន ក្រុងលីស៊ួយ ខេត្តចឹជាំងបានជំរុញការកសាងឧស្សាហកម្មវប្បធម៌ចម្លាក់ថ្មតាមរយៈការធ្វើពិពិធកម្ម ដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះនៃចម្លាក់ឈីងធាននៅក្នុងនិងក្រៅប្រទេស ព្រមទាំងលើកកម្ពស់សមត្ថភាពទូទៅនិងកម្លាំងប្រកួតប្រជែងក្នុងទីផ្សារនៃឧស្សាហកម្មវប្បធម៌ចម្លាក់ថ្មយ៉ាងពេញលេញ។
ទន្ទឹមនឹងនេះ ស្រុកឈីងធានជំរុញការកសាងឃុំសានគូ ដែលជាកន្លែងកំណើតនៃថ្មឈីងធាននិងទីតាំងប្រភពនៃចម្លាក់ថ្មឈីងធាន ទៅជាឃុំចម្លាក់ថ្មដ៏ពិសេសមួយ។ ស្រុកនេះជំរុញការកសាងគម្រោងតាមរយៈការកសាងឃុំដ៏ស្រស់ស្អាត ដូចជាឧទ្យានចម្លាក់ថ្ម ឧទ្យានច្នៃប្រឌិតចម្លាក់ថ្មជាដើម។

លោក លាវ ចូវ អ្នកជំនាញផ្នែកសិប្បកម្មថ្នាក់ខេត្តចឺជាំងកំពុងណែនាំស្នាដៃចម្លាក់ថ្មឈីងធានរបស់លោកដែលមានឈ្មោះថា ក្លិនក្រអូប។ នៅក្នុងដំណាក់កាលនៃការឆ្លាក់ លោកបានប្រើប្រាស់សិប្បកម្មដ៏ស្មុគស្មាញ ដើម្បីឆ្លាក់ផ្នែកដែលមានពណ៌ខុសគ្នានៃថ្មនេះទៅជារូបរាងខុសគ្នា ដូចជាបក្សី ផ្កា ស្លឹក ផ្លែជាដើម។

លោក លាវ ចូវ អ្នកជំនាញផ្នែកសិប្បកម្មថ្នាក់ខេត្តចឺជាំងកំពុងឆ្លាក់ស្នាដៃចម្លាក់ថ្មឈីងធានមួយ។

នេះគឺជាស្នាដៃចម្លាក់ថ្មឈីងធានដែលមានឈ្មោះថា ផ្កាម៉ូតាន(peony)ដ៏ស្រស់ស្អាត។

នេះគឺជាស្នាដៃចម្លាក់ថ្មឈីងធានដែលបានបង្ហាញទេសភាពជនបទ។
នេះគឺជាស្នាដៃចម្លាក់ថ្មឈីងធានរបស់លោក ស៊ូ វេនជុន ដែលជាអ្នកជំនាញផ្នែកសិប្បកម្មថ្នាក់ជាតិ។ លោកបានឆ្លាក់ផ្កាអ័រគីដេដ៏រស់រវើកតាមរយៈសិប្បកម្មដ៏ស្មុគស្មាញ។
អ្នកឆ្លាក់ថ្មកំពុងឆ្លាក់ស្នាដៃចម្លាក់ថ្មឈីងធាននៅក្នុងបន្ទប់ធ្វើការរបស់លោក ស៊ូ វេនជុន អ្នកជំនាញផ្នែកសិប្បកម្មថ្នាក់ជាតិ។

លោក ស៊ូ វេនជុន អ្នកជំនាញផ្នែកសិប្បកម្មថ្នាក់ជាតិកំពុងឆ្លាក់ស្នាដៃចម្លាក់ថ្មឈីងធានខ្នាតធំ។

នេះគឺជាស្នាដៃចម្លាក់ថ្មឈីងធានដែលមានឈ្មោះថា ភូមិក្នុងគំនូរ។

នេះគឺជាផ្នែកមួយនៃស្នាដៃចម្លាក់ថ្មនៅក្នុងសារមន្ទីរចម្លាក់ថ្មឈីងធាន។ បាល់ថ្មនេះមាន៩ជាន់ គ្រប់ជាន់សុទ្ធតែអាចបង្វិលបាន។
អ្នកបកប្រែ៖李润菁