តំបន់ស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណានៃប្រទេសចិន ៖ ទឹកប្រាក់សំណងពីការធានារ៉ាប់រង ទំនួលខុសត្រូវសាធារណៈរបស់ដំរីអាស៊ីមានចំនួន ១៤០ លានយ័ន

2021-09-30 16:25:23 |ប្រភព:xinhua

  សន្និសីទសារព័ត៌មាន“ការអញ្ជើញពីទីក្រុងនិទាឃរដូវ COP 15” អភិរក្សជីវៈចម្រុះរបស់ខេត្តយូណានក្នុងកម្មវិធីពិសេសរបស់តំបន់ស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណា ត្រូវបានរៀបចំនៅក្រុងគុនមីញនាថ្ងៃទី ២៨ ខែកញ្ញា។ បានឱ្យដឹងថា គិតមកដល់ពេលនេះ ទឹកប្រាក់សំណងជាក់ស្តែងពីការធានារ៉ាប់រងទំនួលខុសត្រូវសាធារណៈរបស់ដំរីអាស៊ីមា​ន​ចំនួន ១៤០ លានយ័ន ។

ដំរីអាស៊ីដ៏គួរឱ្យស្រឡាញ់ ។

  ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីដែលមានភាពសុខដុមរមនារវាងមនុស្ស និងសត្វដំរី ប៉ុន្មានឆ្នាំមកនេះ តំបន់ស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណាពង្រឹងការគ្រប់គ្រងជម្រកសត្វព្រៃ និងទីតាំងរុក្ខជាតិព្រៃភ្នំ ។ ទន្ទឹមការគ្រប់គ្រងតំបន់អភិរក្សធម្មជាតិថ្នាក់ជាតិពីរនេះ តំបន់ស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណា ក៏បានកំណត់ព្រំដែនតំបន់អភិរក្សធម្មជាតិថ្នាក់តំបន់ស្វយ័តចំនួន២ តំបន់អភិរក្សធម្មជាតិថ្នាក់ស្រុកចំនួន៣ តំបន់អភិរក្សធម្មជាតិថ្នាក់សហគមន៍ចំនួន៣ ស្មើនឹងទំហំ៤១៥,២០០ហិកតា ។

ទិដ្ឋភាពដំរីអាស៊ី”គ្រួសារទានពី”កំពុងដេក ។

 

“បាដំរី”និងកូនដំរីនៅក្នុងមជ្ឈមណ្ឌលបង្កាត់ពូជ និងសង្គ្រោះដំរីអាស៊ីនៃមណ្ឌលស្វយ័តជនជាតិតៃខេត្តយូណាន ។

  ​​ដើម្បីបង្ការ និងកាត់បន្ថយការប៉ះទង្គិចរវាងដំរីនិងមនុស្ស តំបន់ស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណា បានបង្កើតរបាំងធម្មជាតិដូចជា អន្លុងការពារដំរី ជញ្ជាំងការពារដំរី របងការពារដំរីជាដើម ដើម្បីការពារដំរីព្រៃវាយប្រហារមនុស្ស ។ ក្រៅពីនេះ តំបន់ស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណា បានបង្កើតក្រុមត្រួតពិនិត្យតាមវិធីសាស្ត្រ”ការតាមដានលើដី + យន្តហោះដ្រូន”ដើម្បី"តាមដាន"ដំរីដោយមានប្រសិទ្ធិភាព ។

 

នៅថ្ងៃទិវាដំរីពិភពលោក ដំរីអាស៊ីកំពុងស៊ីចំណីនៅតំបន់ដំរីព្រៃជីងគូ ។

  ដើម្បីធានាផលប្រយោជន៍របស់ប្រជាជន តាំងពីឆ្នាំ ​២០១០ តំបន់ស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណា បានប្រើប្រាស់ការធានារ៉ាប់រងពាណិជ្ជកម្ម ។ គិតមកដល់សព្វថ្ងៃ ទឹកប្រាក់សំណងពីការធានារ៉ាប់រងមា​ន​ចំនួន ១៤០ លានយ័ន ។

  ក្រៅពីនេះ តំបន់ស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណា បានធ្វើការជួយសង្គ្រោះដល់ដំរី ។​ នៅឆ្នាំ ២០០៨ តំបន់ស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណា បានបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជ និងសង្គ្រោះដំរីអាស៊ី ដែលគិតមកដល់សព្វថ្ងៃនេះ មជ្ឈមណ្ឌលនេះបានសង្គ្រោះដំរីព្រៃចំនួន ២៦ ក្បាល ។

  អ្នកបកប្រែ៖刘蓉