ពូជឈីជាន(ពូជសំខាន់ៗ)របស់ខេត្តយូណាន

2021-10-18 18:01:50 |ប្រភព:xinhua

“ពូជឈីជាន”មានន័យថា ពូជមួយដែលនឹងជំរុញសង្គមការពារពូជនេះ វាមានកម្លាំងទាក់ទាញទទួលការចូលចិត្ត និងការយក​ចិត្ត​ទុកដាក់​ពីពួកគេ (ដូចជាខ្លាឃ្មុំផេនដា ស្វារោមមាសជាដើម)។

 ក្ងោកបៃតងជា“ពូជឈីជាន”ប្រភេទមួយ វានិងដំរីអាស៊ី ស្វារោមមាសទានបានត្រូវដាក់ចូលទៅក្នុងបញ្ជី“ពូជឈីជាន” ។

​ដំរីអាស៊ី

ដំរីអាស៊ី គឺជាសត្វឆ្អឹងកងលើដីធំជាងគេ និងមានលក្ខណៈតំណាងបំផុតនៅតំបន់អាស៊ី ហើយជាប្រភេទសត្វដែលមាន​ពូជតិចតួច​នៅប្រទេសចិន ។ ដំរីរស់នៅតំបន់ស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណា ក្រុងភូអឺ ក្រុងលានឆាំង ។ បច្ចុប្បន្ននេះ ចំនួនសរុបរបស់ដំរីពី ១៥០ ក្បាលឡើងដល់​ ៣០០ ក្បាល ។

សត្វទោចចិញ្ចើមស កោលីកាំសាន

សត្វទោចចិញ្ចើមស កោលីកាំសាន មានឈ្មោះមួយទៀតហៅថា សត្វទោចភ្នំទានសាន ជាសត្វអភិរក្សថ្នាក់ទី ១ របស់ប្រទេសចិន ហើយក៏ជាប្រភេទសត្វជិតផុតពូជនៅទូទាំងពិភពលោក ។ សត្វទោចចិញ្ចើមសភាគច្រើនរស់នៅ ជាសត្វពូជពិសេស​មួយរបស់ភ្នំ​កោលីកាំសា នៅប្រទេសចិនតែសល់ចំនួន ១០០ ក្បាលប៉ុណ្ណោះ ។

ស្វារោមមាសទាន

ស្វារោមមាសទានហៅទៀតថា “ស្វាព្រិល” “ស្វាខៀវ” “ស្វាស” ជាសត្វស្វាកម្រ និងជិតផុតពូជរបស់ចិន វាបានត្រូវចុះឈ្មោះ​ជាសត្វ​អភិរក្សសំខាន់ៗរបស់ប្រទេសចិន និងពិភពលោក ។ ស្វារោមមាសទានរស់នៅភាគអាគ្នេយ៍នៃតំបន់ស្វយ័តជនជាតិទីបេត៍ និងភាគ​ពាយ័ព្យ​នៃខេត្តយូណាន ។ ស្វារោមមាសទានរស់នៅតំបន់ព្រៃដែលមានរយៈកម្ពស់ពី ២៦០០ ម៉ែត្រ និង ៤២០០  ម៉ែត្រ ។ ពីរបីឆ្នាំកន្លងមកនេះ ចំនួនស្វារោមមាសទានកើនពី ១៤០០ ក្បាលឡើងដល់ ៣០០០ ក្បាល ។

ស្វារោមមាសនូជាំង

ស្វារោមមាសនូជាំងជាសត្វព្រៃអភិរក្សថ្នាក់ទី ១​ របស់ប្រទេសចិន ។ ស្វារោមមាសនូជាំងរស់នៅព្រៃមានកម្ពស់ ១៧០០ ម៉ែត្រ ដល់ ៣៣០០ ម៉ែត្ររបស់ក្រុងលូសៀក្នុងតំបន់ភ្នំកោលីកាំសាន ។ បច្ចុប្បន្ន ចំនួនស្វារោមមាសនូជាំងមាន ២៣០ ក្បាល ដែលជាប្រភេទ​សត្វ​ដែលជិតផុតពូជ ។

 ចាប Buceros bicornis

ចាប Buceros bicornis ជាសត្វអភិរក្សថ្នាក់ទី ១​ របស់ប្រទេសចិន ខ្លួនវាមានប្រវែង ៩០ សង់ទីម៉ែត្រ ដល់១២៥ សង់ទីម៉ែត្រ ។ ចាប Buceros bicornis ជាបក្សីដ៏កម្ររបស់ប្រទេសចិន ភាគច្រើនរស់នៅភាគខាងលិចរបស់ខេត្តយូណាន​ ។ សព្វថ្ងៃ បរិស្ថានរស់នៅ​របស់​ត្រូវបានការពារប្រកបដោយប្រសិទ្ធភាព ចំនួន ចាបBuceros bicornisកាន់តែច្រើនឡើងៗ ។

អ្នកបកប្រែ៖刘蓉