ការសម្តែងគ្រវីភ្លើងនាគដែលមានប្រវត្តិសាស្ត្រជាងមួយពាន់ឆ្នាំ ជាគម្រោងមួយក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិលើកដំបូងនៅប្រទេសចិន។
នៅពេលសម្តែង អ្នកសម្តែងបោះលោហៈដែកដែលមានស៊ីតុណ្ហភាពឡើងដល់១៥០០អង្សាសេទៅលើអាកាស។ លោហៈដែកនឹងផ្ទុះនៅលើអាកាស ដូចផ្កាយ ឬផ្ការាប់មឺុនដែរ។ ទិដ្ឋភាពនេះដូចនាគរាជព្រួសភ្លើងលើអាកាស ក៏ដូចជាបុប្ផារាប់មឹុនរីកនៅលើអាកាសដែរ។
តាមការរៀបរាប់ មុនពេលសម្តែងរយៈពេលមួយម៉ោង អ្នកសម្តែងចាប់ផ្តើមដុតកម្តៅដែក។ លោហៈដែកត្រូវបោះទៅអាកាសក្នុងរយៈពេល៣ទៅ៥នាទី ទើបអាចក្លាយទៅជាផ្កាដែកដ៏ស្រស់ស្អាតនៅលើអាកាស។
អ្នកសម្តែងរាំក្រោមលោហៈដែកដ៏ក្តៅ ហើយបានបង្ហាញការសម្តែងគ្រវីភ្លើងនាគដ៏អស្ចារ្យ។ ការរួមបញ្ចូលរវាង“នាគ”និងភ្លើងបានបង្ហាញទិដ្ឋភាពដ៏ស្រស់ស្អាតនិងអស្ចារ្យដែលកើតចេញពីរបាំចម្លោះនាគ ឯនាគហោះហើរក្នុងភ្លើង។

អ្នកបកប្រែ៖李润菁