លោក សៀវ គួងហួរ មានក្តីសុបិនអំពីការសម្តែងណូជី

2021-10-22 16:41:03 |ប្រភព:xinhua

  ការសម្តែងណូជី ក្រុងសីុចូវ ដែលពោរពេញដោយទំនៀមទម្លាប់ជនជាតិនិងលក្ខណៈពិសេសក្នុងស្រុក មានប្រវត្តិសាស្ត្រដ៏យូរលង់មកហើយ។ នៅឆ្នាំ២០០៥ ការសម្តែងណូជី ក្រុងសីុចូវ ត្រូវបញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ខេត្តគួយចូវលើកទី១។

  លោក សៀវ គួងហួរ អ្នកបន្តវេននៃបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីមានក្តីសុបិនមួយអំពីការសម្តែងណូជី។

  លោក សៀវ គួងហួរដែលមានអាយុ៥៨ឆ្នាំ ជាអ្នកភូមិពីងជាំង ឃុំពីងជាំង ស្រុកឆឺងហ្វាន មណ្ឌលស្វយ័តជនជាតិតុងនិងជនជាតិម៉ៅ ភាគអាគ្នេយ៍នៃខេត្តគួយចូវ។ នៅពេលអាយុ១២ឆ្នាំ លោកបានចាប់ផ្តើមរៀនការសម្តែងណូជីសីុចូវតាមឪពុករបស់លោក។ នៅឆ្នាំ២០២០   លោកបានក្លាយទៅជាតំណាងអ្នកបន្តវេននៃការសម្តែងណូជី។ ដោយសារការស្រឡាញ់ចំពោះការសម្តែងណូជី សីុចូវ លោក សៀវ គួងហួរមិនត្រឹមតែបានបង្រៀនកូនបុ្រសពីរនាក់និងអ្នកផ្សេងទៀតការសម្តែងនេះប៉ុណ្ណោះទេ ក៏បានស្រាវជ្រាវនិងច្នៃប្រឌិតវិធីសម្តែងណូជី សីុចូវ ជានិច្ចផងដែរ។ អាស្រ័យដោយការឧស្សាហ៍ព្យាយាមឥតឈប់ឈរ ការសម្តែងនេះទទួលបានការការពារនិងការអភិវឌ្ឍដ៏ល្អប្រសើរ។

  លោក សៀវ គួងហួរបាននិយាយថា៖ ការសម្តែងណូជី សីុចូវជាវប្បធម៌បុរាណមួយនៃប្រទេសចិន ខ្ញុំសង្ឃឹមថា ការសម្តែងនេះអាចមានអនាគតកាន់តែត្រចះត្រចង់តាមរយៈការទទួលមរតកពីមួយជំនាន់ទៅមួយជំនាន់។

លោក សៀវ គួងហួរ(ខាងឆ្វេង)កំពុងបង្រៀនសិស្សសម្តែងណូជី សីុចូវ។

លោក សៀវ គួងហួរកំពុងជ្រើសរើសរបាំងសម្រាប់សម្តែងណូជី សីុចូវ។

លោក សៀវ គួងហួរកំពុងសម្តែងណូជី សីុចូវនៅស្រុកឆឹងហ្វាន។

លោក សៀវ គួងហួរនិងសិស្សកំពុងសម្តែងណូជីនៅភូមិពីងជាំង ឃុំពីងជាំង ស្រុកឆឹងកុង ។

នៅភូមិពីងជាំង ឃុំពីងជាំង ស្រុកឆឹងកុង លោក សៀវ គួងហួរកំពុងពាក់របាំងមុខមុនពេលសម្តែង។

លោក សៀវ គួងហួរកំពុងធ្វើរបាំងមុខសម្រាប់សម្តែងណូជី សីុចូវ។

  អ្នកបកប្រែ៖李润菁