ស្វែងយល់សិប្បកម្មគំនូរបោះពុម្ពចន្លាក់ឈើ ចំណាប់អារម្មណ៍តាមរយៈការធ្វើផ្ទាល់ដៃ

2021-10-22 16:42:40 |ប្រភព:xinhua

  គំនូរបោះពុម្ពចន្លាក់ឈើមានឈ្មោះបច្ចេកទេសថា សិប្បកម្មបោះពុម្ពចន្លាក់ឈើចម្រុះពណ៌សម័យបុរាណ ជាសិប្បកម្មបុរាណដែលរួមបញ្ចូលការគូរ ចន្លាក់ និងការបោះពុម្ព ជាសិប្បកម្មបុរាណចិនដែលបោះពុម្ពគំនូរដ៏ល្អប្រណីតនៅសម័យបុរាណ។ នៅឆ្នាំ២០០៦ សិប្បកម្មគំនូរបោះពុម្ពចន្លាក់ឈើត្រូវបញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិលើកទី១។

  ថ្មីៗនេះ ពិព័រណ៍សិប្បកម្មគំនូរបោះពុម្ពចន្លាក់ឈើនៃហាងស៊ីចូ និងកម្មវិធីធ្វើគំនូរផ្ទាល់ដៃបានប្រារព្ធនៅទីក្រុងសីនជឺន។ កម្មវិធីនេះត្រូវរៀបចំតាមរយៈការទស្សនានិងការគូរគំនូរបោះពុម្ពចន្លាក់ឈើដោយផ្ទាល់ដៃ។ នៅក្នុងកម្មវិធីនេះ ភ្ញៀវទេសចរមិនត្រឹមតែអាចមើលឃើញគំនូរបោះពុម្ពចន្លាក់ឈើចំនួនជាង៥០ផ្ទាំងរបស់លោក វៃ លីជុង ដែលជាអ្នកបន្តវេននៃបេតិកភ័ណ្ឌអរូបីថ្នាក់ជាតិ និងជាម្ចាស់នៃហាងសីុចូ ក្រុងហាងចូវប៉ុណ្ណោះទេ ក៏អាចស្វែងយល់វិជ្ជាអំពីគំនូរបោះពុម្ពចន្លាក់ឈើ រៀនសិប្បកម្មគំនូរបោះពុម្ពចន្លាក់ឈើ និងការធ្វើដោយផ្ទាល់ដៃផងដែរ។

នៅលើពិព័រណ៍សិប្បកម្មគំនូរបោះពុម្ពចន្លាក់ឈើនៃហាងស៊ីចូ និងកម្មវិធីធ្វើគំនូរផ្ទាល់ដៃ លោក វៃ លីជុង ដែលជាអ្នកបន្តវេននៃបេតិកភ័ណ្ឌអរូបីថ្នាក់ជាតិ និងជាម្ចាស់នៃហាងសីុចូកំពុងណែនាំស្នាដៃគំនូរបោះពុម្ពចន្លាក់ឈើដល់ទស្សនិកជន។

នៅលើពិព័រណ៍សិប្បកម្មគំនូរបោះពុម្ពចន្លាក់ឈើនៃហាងស៊ីចូ និងកម្មវិធីធ្វើគំនូរផ្ទាល់ដៃ ទស្សនិកជនកំពុងមើលស្នាដៃគំនូរបោះពុម្ពចន្លាក់ឈើ។

នៅលើពិព័រណ៍សិប្បកម្មគំនូរបោះពុម្ពចន្លាក់ឈើនៃហាងស៊ីចូ និងកម្មវិធីធ្វើគំនូរផ្ទាល់ដៃ លោក វៃ លីជុង ដែលជាអ្នកបន្តវេននៃបេតិកភ័ណ្ឌអរូបីថ្នាក់ជាតិ និងជាម្ចាស់នៃហាងសីុចូកំពុងបង្រៀនទស្សនិកជនសិប្បកម្មគំនូរបោះពុម្ពចន្លាក់ឈើ។

នៅលើពិព័រណ៍សិប្បកម្មគំនូរបោះពុម្ពចន្លាក់ឈើនៃហាងស៊ីចូ និងកម្មវិធីធ្វើគំនូរផ្ទាល់ដៃ ទស្សនិកជនកំពុងពិសោធន៍សិប្បកម្មគំនូរបោះពុម្ពចន្លាក់ឈើ។

នៅលើពិព័រណ៍សិប្បកម្មគំនូរបោះពុម្ពចន្លាក់ឈើនៃហាងស៊ីចូ និងកម្មវិធីធ្វើគំនូរផ្ទាល់ដៃ ទស្សនិកជនកំពុងពិសោធន៍សិប្បកម្មគំនូរឆ្លាក់ក្តារឈើ។

អ្នកបកប្រែ៖李润菁