អស្ចារ្យមែន! ជីវៈចម្រុះនៅក្នុងផ្សារបន្លែខេត្តយូណាន

2021-10-22 16:44:15 |ប្រភព:xinhua

តើជីវៈចម្រុះមានចម្ងាយប៉ុន្មានពីមនុស្សធម្មតា? ជីវៈចម្រុះគឺស្ថិតនៅផ្សារបន្លែដែលនៅក្បែរយើង។

ផ្សារបន្លែមិនត្រឹមតែអាចបង្ហាញរសជាតិនៃក្រុងមួយប៉ុណ្ណោះទេ ក៏មានជីវៈចម្រុះច្រើនសម្បូរបែបដែរ ហើយជាសារមន្ទីរធម្មជាតិដែលមានចម្ងាយជិតបំផុតពីយើង។ ប្រសិនបើចង់ស្គាល់និងស្វែងយល់ក្រុងមួយ ការចូលក្នុងផ្សារបន្លែគឺជាការចាប់ផ្តើមល្អជាងគេ។

នៅផ្សារបន្លែ ចានសីុន នៅទីក្រុងគុនមីង អ្នកអាចមើលឃើញ រុក្ខជាតិសំរាប់បរិភោគជាច្រើននៅក្នុងខេត្តយូណាន។ ម្ចាស់តូបយល់ដឹងពីសោភ័ណភាពនៃការតាំងបង្ហាញភាពមុខទំនិញ។ តាមការតម្រៀបខុសគ្នា បន្លែនិងផ្លើឈើដ៏ពណ៌ចម្រុះហាក់ដូចជាក្តារលាយពណ៌ធម្មជាតិ។


មិនមែនចេកទាំងអស់សុទ្ធតែមានរាងដូចព្រះចន្ទនិងពណ៌មាសទេ។ ខ្លះមានរាងត្រង់ ខ្លះមានធំហើយខ្លី ខ្លះក៏មានពណ៌ក្រហមដែរ។ នៅក្នុងផ្សារបន្លែ ប្រភេទនៃបន្លែនិងផ្លែឈើអាចធ្វើឲ្យគេវង្វេងបាន។

អ្នកខេត្តយូណានចូលចិត្តបរិភោគផ្កា។ ពួកគេតែងតែលក់ត្រយូ៉ងចេកនិងផ្កាល្ពៅនៅក្នុងផ្សារបន្លែ។ នៅរដូវផ្ការីក គេអាចញ៉ាំផ្កាជាច្រើន ដូចជា ផ្កាតាំងលី ផ្កាលីលីជាដើម។

សម្លេងមនុស្សដ៏អ៊ូអរនិងក្លិនឈ្ងុយនៃបន្លែនិងផ្លែឈើ គឺជាកម្លែងទាក់ទាញធំបំផុតនៃផ្សារបន្លែ​។

អ្នកបកប្រែ៖李润菁