លោក រូ ជីចឹង៖បាននាំយកកម្លាំងរស់រវើកថ្មីក្នុងការធ្វើគ្រឿងដីឥដ្ឋ រុងឆាង

2021-10-29 18:51:25 |ប្រភព:xinhua

  លោក រូ ជីចឹងដែលមានអាយុ៣០ឆ្នាំជាអ្នកបន្តវេននៃសិប្បកម្មឆ្លាក់អក្សរផ្ចង់នៅលើគ្រឿងដីឥដ្ឋ រុងឆាងដែលជាគម្រោងនៃបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ខណ្ឌរុងឆាងនៃទីក្រុងឆុងឈឹង។

  គ្រឿងដីឥដ្ឋ រុងឆាងបានកើតនៅសម័យហាន រីកចម្រើននៅសម័យថាំងនិងសុង ហើយលី្បឈ្មោះនៅលើពិភពលោកនាសម័យមីងនិងឈីង។ នៅឆ្នាំ១៩៥៣ គ្រឿងដីឥដ្ឋ រុងឆាងទទួលបានកិត្តិនាមជា“គ្រឿងដីឥដ្ឋដ៏ល្បីឈ្មោះទាំង៤នៃប្រទេសចិន”ជាមួយគ្រឿងដីឥដ្ឋយីសៀងនៃខេត្តជាំងស៊ូ គ្រឿងដីឥដ្ឋឈីនចូវនៃតំបន់ក្វាងស៊ី គ្រឿងដីឥដ្ឋជានស៊ួយនៃខេត្តយូណាន។ នៅឆ្នាំ២០១១ សិប្បកម្មធ្វើគ្រឿងដីឥដ្ឋ រុងឆាងត្រូវដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ទទួលកិត្តិនាមជា“ស្នាដៃទាំង១២នៃខេត្តស៊ីឈួននិងក្រុងឆុងឈីន”។

  នៅឆ្នាំ២០១៦ លោក រូ ជីចឹងបានលាឈប់ពីការងារនិងត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីស្វែងរកប្រវត្តិសាស្ត្រនិងរៀនពីសិប្បកម្មធ្វើគ្រឿងដីឥដ្ឋ រុងឆាង។ លើកពីនេះទៅទៀត លោកក៏រៀនសរសេរអក្សរផ្ចង់និងឆ្លាក់ត្រាដែរ ហើយស្វែងរកនិងស្រាវជ្រាវវិធីដែលអាចរួមបញ្ចូលអក្សរផ្ចង់និងការឆ្លាក់ត្រាក្នុងការធ្វើគ្រឿងដីឥដ្ឋ រុងឆាង។

  នៅឆ្នាំ២០១៨ លោក រូ ជីឈឹងបានបើកការិយាល័យគ្រឿងដីឥដ្ឋ រុងឆាងដែលមានឈ្មោះថា យួយានកឺ។ លោកបានចាក់ទុកគ្រឿងដីឥដ្ឋ រុងឆាងជាបុព្វហេតុរបស់ខ្លួន និងបានកែច្នៃប្រឌិតគ្រឿងដីឥដ្ឋ រុងឆាងជានិច្ច ហើយបានទទួលស្នាដៃដ៏ល្អប្រសើរជាច្រើនដែលបានទទួលការពេញនិយមនៅលើទីផ្សារ។

  លោក រូ ជីឈឹងបាននិយាយថា៖ ខ្ញុំចង់ច្នៃប្រឌិតគ្រឿងដីឥដ្ឋ រុងឆាងក្នុងការទទួលមរតក ហើយរីកចម្រើនគ្រឿងដីឥដ្ឋ រុងឆាងក្នុងការច្នៃប្រឌិត។ ខ្ញុំសង្ឃឹមថា ពឹងផ្អែកលើការខិតខំប្រឹងប្រែងរបស់ខ្លួន នឹងអាចលើកកម្ពស់អត្ថន័យវប្បធម៌នៃគ្រឿងដីឥដ្ឋ រុងឆាងឥតឈប់ឈរ ហើយនាំយកកម្លាំងរស់រវើកថ្មីក្នុងការធ្វើគ្រឿងដីឥដ្ឋ រុងឆាង។

  អ្នកបកប្រែ៖李润菁