ចាប់អារម្មណ៍លើកម្លាំងទាក់ទាញនៃស្នាដៃដេរប៉ាក់អ៊ូយូក្រុងបៃ៉អានតាមរយៈម្ជុលនិងខ្សែ

2021-11-02 17:31:55 |ប្រភព:

  ស្នាដៃដេរប៉ាក់អ៊ូយូ ជាការដេរប៉ាក់ដ៏ពិសេសមួយដែលបានរួមបញ្ចូលការដេរប៉ាក់នាសម័យជីន និងសិប្បកម្មដេរប៉ាក់នៃជនជាតិនានាដែលរស់នៅតាមទន្លេអ៊ូយូអឺ ។ ទីក្រុងបៃ៉អានជាប្រភពនៃទន្លេអ៊ូយូអឺ ក៏ជាប្រភពនៃការដេរប៉ាក់អ៊ូយូដែរ។

  ដើម្បីបង្ហាញលអ្អិតនៃរូបមនុស្ស ដូចជាស្បែក ទឹកមុខ សក់ជាដើម សិប្បករត្រូវប្រើប្រាស់ខ្សែសូត្រដែលមានកម្រាស់ស្តើងជាងសក់មនុស្ស។ នៅពេលដេរប៉ាក់ អ្វីដែលខុសពីការដេរប៉ាក់ផ្សេងទៀតគឺ ការប៉ាក់អ៊ូយូបានយកជើងម្ជុលដ៏ធំទៅប៉ាក់រូបភាពដ៏រស់រវើក។

  លោកស្រី វ៉ាង ឈួនយាន ដែលជាអ្នកបន្តវេនជំនាន់ទី៤នៃសិប្បកម្មដេរប៉ាក់អ៊ូយូ បានរៀនការដេរប៉ាក់ពីជីដូនតាំងពី អាយុ១០ឆ្នាំ។

  លោកស្រី វ៉ាង ឈួនយាន យល់ឃើញថា ស្នាដៃដេរបា៉ក់ដ៏ល្អប្រសើរមួយត្រូវការមានកត្តាទំាងបី គឺគំនិត ការច្នៃប្រឌិតនិងអត្ថន័យ ហើយអ្នកបន្តវេននៃបេតិកភ័ណ្ឌវប្បធម៌អរូបីត្រូវការស្រាវជ្រាវនិងច្នៃប្រឌិតឥតឈប់ឈរ ដើម្បីឱ្យស្នាដៃមានលក្ខណៈពិសេស។

  បច្ចុប្បន្ន សិប្បកម្មដេរប៉ាក់អ៊ូយូល្បីឈ្មោះនៅក្នុងប្រទេសចិន ហើយបានក្លាយទៅជាបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ខេត្តហីឡុងជាំង។

  លោកស្រី វ៉ាង ឈួនយានមានអារម្មណ៍សប្បាយរីករាយ។ លោកស្រីបាននិយាយថា អត្ថន័យនៃបេតិកភ័ណ្ឌវប្បធម៌អរូបីមិនមែនដាក់នៅក្នុងសារមន្ទីរនោះទេ មានតែការប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ទើបបេតិកភ័ណ្ឌវប្បធម៌អរូបីអាចទទួលមរតកដ៏ពិតប្រាកដ។

  អ្នកបកប្រែ៖李润菁