សិប្បកររក្សាសិប្បកម្មឆ្លាក់ដូង

2021-11-05 10:39:05 |ប្រភព:xinhua

  សិប្បកម្មឆ្លាក់ដូងជាសិល្បៈឆ្លាក់ប្រពៃណីដែលបានយកសំបកដូង ដើមដូងធើ្វជាគ្រឿងឆ្លាក់។ នៅឆ្នាំ២០០៨ សិប្បកម្មនេះត្រូវបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។

  លោក ខឺ ឈុវហ្វូង ដែលបានមានអាយុ៥១ឆ្នាំ ជាអ្នកតំណាងបន្តវេនថ្នាក់ជាតិនៃសិប្បកម្មឆ្លាក់ដូង។ លោកបាននិយាយថា “នៅពេលមើលឃើញសិប្បកម្មឆ្លាក់ដូងជាលើកដំបូង ខ្ញុំបានចាប់ចិត្តក្នុងសិប្បកម្មនេះ។” នៅឆ្នាំ១៩៩៤ លោកបានធ្វើការងារនៅរោងចក្រសិប្បកម្មឆ្លាក់ដូងក្រុងហៃខោដើម ហើយបានរៀនសិប្បកម្មនេះតាមគ្រូក្នុងរោងចក្រនោះ។ ១០ឆ្នាំកន្លងទៅ លោកបានចាប់ផ្តើមបង្កើតស្នាដៃឆ្លាក់ដូងដោយខ្លួនឯង។

  លោក ខឺ ឈុវហ្វូង បានណែនាំថា សិប្បកម្មឆ្លាក់ដូងហៃណានមានប្រវត្តិសាស្ត្រជាងមួយពាន់ឆ្នាំ ត្រូវបានកត់ត្រាក្នុងសៀវភៅបុរាណនាក្នុងសម័យថាំង។ ក្រៅពីធ្វើជាគ្រឿងតុបតែង  សិប្បករក៏អាចប្រើប្រាស់សិប្បកម្មឆ្លាក់ដូងធ្វើជាប្រដាប់ប្រដាប្រើប្រាស់ប្រចាំថ្ងៃ ដូចជាចាន  ប្រអប់ក្រដាស កំប៉ុងដាក់តែជាដើម។ សិប្បកម្មឆ្លាក់ដូងមួយត្រូវការដំណាក់កាលដ៏ស្មុគស្មាញជាច្រើន ដូចជា រចនា ជ្រើសរើសសម្ភារៈ ចម្លាក់ ការលាបថ្នាំជាដើម។

  ដៃឆ្វេងសង្កត់សំបកដូង ដៃស្តាំកាន់កាំបិត ហើយឆ្លាក់នៅលើសំបកដូងដ៏រឹងនិងកោង។ នេះគឺជាសកម្មភាពធម្មតាបំផុត នៅពេលលោក ខឺ ឈុវហ្វូងឆ្លាក់ដូង។ លោក ខឺ ឈុវហ្វូងបានបញ្ជាក់ថា នៅពេលធ្វើសិប្បកម្មឆ្លាក់ដូង បើសិនជាមិនយកចិត្តទុកដាក់នោះទេ ងាយនឹងរងរបួសដៃដោយសារកាំបិត។ ក្នុងរយៈពេល២០ឆ្នាំ មានស្លាកស្នាមជាច្រើនកើតមាននៅលើដៃរបស់លោក។

ក្រៅពីការធ្វើស្នាដៃឆ្លាក់ដូង លោក ខឺ ឈុវហ្វូង ធ្វើការបង្រៀនសិប្បកម្មនេះទៅកាន់និសិ្សតមហាវិទ្យាស្ថានបច្ចេកវីទ្យាវិជ្ជាជីវៈខេត្តហៃណានជារៀងរាល់សប្តាហ៍ ដើម្បីបន្តទទួលមរតកសិប្បកម្មឆ្លាក់ដូង ។

ស្នាដៃឆ្លាក់ដូងរបស់លោក ខឺ ឈុវហ្វូង។

លោក ខឺ ឈុវហ្វូងកំពុងឆ្លាក់ដូង។

ស្នាដៃឆ្លាក់ដូងលម្អិតរបស់លោក ខឺ ឈុវហ្វូង។

ឧបករណ៍សម្រាប់ឆ្លាក់ដូងរបស់លោក ខឺ ឈុវហ្វូង។

លោក ខឺ ឈុវហ្វូងកំពុងកាត់សំបកដូង។

ចម្លាក់ដូងខេត្តហៃណាន។

  អ្នកបកប្រែ៖李润菁