ផ្កាOttelia acuminataបានរីកនៅក្នុងបឹងអឺហៃ បង្ហាញភាពស្រស់ស្អាតនៃអេកូឡូស៊ី

2021-11-05 10:47:29 |ប្រភព:云南网

ថ្មីៗនេះ នៅមណ្ឌលស្វយ័តជនជាតិបៃ តាលី ខេត្តយូណាន ផ្កាOttelia acuminataជាច្រើនបានរីកនៅលើបឹងអឺហៃ ហើយបានបង្ហាញភាពស្រស់ស្អាតនៃអេកូឡូសី។ មនុស្សអាចពិនិត្យគុណភាពទឹកតាមរយៈស្ថានភាពលូតលាស់នៃផ្កាOttelia acuminata។ ជាច្រើនឆ្នាំមុន ផ្កាOttelia acuminataបានលូតលាស់នៅភាគខាងលិចនៃបឹងអឺហៃ ប៉ុន្តែអមដោយការបំពុលទឹក មនុស្សពិបាកឃើញផ្កាOttelia acuminataនៅក្នុងបឹងអឺហៃ។

ប៉ុន្មានឆ្នាំនេះ គុណភាពទឹកនៃបឹងអឺហៃត្រូវបានកែលម្អជាបន្តបន្ទាប់ដោយសារការចាត់វិធានការជាច្រើនលើការការពារបឹងអឺហៃ ទំហំនៃរុក្ខជាតិដែលរស់នៅក្នុងបឹងអឺហៃបានកើងឡើងបន្តិចម្តងៗ ហើយបានក្លាយទៅជាក្រុមរុក្ខជាតិទឹកដែលលូតលាស់យ៉ាងមានស្ថេរភាព។


អ្នកបកប្រែ៖李润菁