អ្នកបន្តវេននៃបេតិកភណ្ឌវប្បធម៌អរូបីដែលមានអាយុ២១ឆ្នាំមានក្តីសុបិនអំពីការតុបតែងក្រណាត់ដោយក្រមួន

2021-11-05 17:14:12 |ប្រភព:xinhua

  កញ្ញា វ៉ាង ស៊ីនយីន ដែលមានអាយុ២១ឆ្នាំ ជាអ្នកស្រុកដានឆាន ខេត្តគួយចូវ ។ កញ្ញាបានចាប់ផ្តើមស្គាល់សិប្បកម្មតុបតែងក្រណាត់ដោយក្រមួននៅពេលអាយុ៦ឆ្នាំ។ នៅអាយុ១៩ឆ្នាំ កញ្ញាបានក្លាយទៅជាអ្នកបន្តវេនថ្នាក់ស្រុកដានចាននៃសិប្បកម្មតុបតែងក្រណាត់ដោយក្រមួនដែលជាបេតិកភណ្ឌវប្បធម៌អរូបី ។


  សិប្បកម្មតុបតែងក្រណាត់ដោយក្រមួននៃជនជាតិម៉ៅ ជាសិប្បកម្មប្រជាប្រិយជនជាតិម៉ៅដែលទទួលមរតកពីមួយជំនាន់ទៅមួយជំនាន់​។ ស្នាដៃនេះមានពណ៌ខៀវនិងរូបភាពតុបតែងដ៏ល្អប្រណិត ហើយមានរចនាបទជនជាតិ និងលក្ខណៈក្នុងស្រុក​។ សិប្បកម្មនេះត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិជាលើដំបូង។


  កញ្ញា វ៉ាង ស៊ីនយីន និងគ្រួសារបានបើកហាងមួយនៅឃុំ  ដើម្បីណែនាំភ្ញៀវទេសចរពិសោធន៍សិប្បកម្មតុបតែងក្រណាត់ដោយក្រមួន។ ក្រៅពីហាងនេះ កញ្ញា និងគ្រួសារក៏បានបើករោងចក្រមួយសម្រាប់ផលិត ស្រាវជ្រាវនិងលក់ផលិតផលនៃសិប្បកម្មតុបតែងក្រណាត់ដោយក្រមួន។



  នៅខែមេសា ឆ្នាំ២០២១ កញ្ញា វ៉ាង ស៊ីនយីនត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីសបា្តហ៍ម៉ូដក្រុងសៀងហៃ។ កញ្ញាបាននិយាយថា “ក្រោយមក ខ្ញុំចង់រួមបញ្ចូលកត្តានៃសិប្បកម្មតុបតែងក្រណាត់ដោយក្រមួនក្នុងរចនាសម្លៀកបំពាក់ទាន់សម័យបែបចិន ដើម្បីឱ្យមនុស្សកាន់តែច្រើនចូលចិត្តសិប្បកម្មតុបតែងក្រណាត់ដោយក្រមួន។”

  អ្នកបកប្រែ៖李润菁