ល្ខោនស្បែកយូមុឹង៖បេតិកភណ្ឌវប្បធម៌អរូបីក្រោមស្រមោល

2021-11-09 17:17:56 |ប្រភព:xinhua

  នៅក្នុងភ្លេងប្រគំ រូបល្ខោនស្បែកកំពុងធ្វើសកម្មភាពនានានៅក្រោយផ្ទាំងក្រណាត់ ហើយទស្សនិកជនកំពុងមើលល្ខោនមុខឆាកយ៉ាងសប្បាយរីករាយ។ នេះគឺជាល្ខោនស្បែកយូមុឹង។

  ល្ខោនស្បែកយូមុឹងជាល្ខោនស្បែកមួយប្រភេទ ដែលមានប្រភពពីតំបន់យូមុឹងនៃខេត្តហ៊ូបុីនាពាក់កណ្តាលនៃសម័យឈីន។ នៅឆ្នាំ២០១១ ល្ខោនស្បែកយូមុឹងត្រូវបញ្ចូលក្នុងបញ្ជីគម្រោងតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។

  លោក ឈីន លីកាំង ដែលមានអាយុ៧២ឆ្នាំជាអ្នកបន្តវេនតំណាងនៃល្ខោនស្បែកយូមុឹង។ លោកណែនាំថា បើប្រៀបធៀននឹងក្រុមផ្សេងៗ ការសម្តែងល្ខោនស្បែកយូមុឹងត្រូវការតែមនុស្សពីរនាក់ សិល្បករនៅមុខឆាកទទួលខុសត្រូវគ្រប់គ្រងរូបស្បែក និងច្រៀងចម្រៀង ហើយសិល្បករនៅក្រោយឆាកទទួលខុសត្រូវប្រគំតន្ត្រី។

  លោក ឈីន លីកាំង មិនត្រឹមតែចេះច្រៀនល្ខោនជាសម្លេងប្រុសនិងស្រីប៉ុណ្ណោះទេ ក៏ចេះធ្វើរូបស្បែកដោយខ្លួនឯងផងដែរ។ លោក ឈីន លីកាំងនិយាយថា៖ សិល្បករសម្តែងល្ខោនស្បែកជោគជ័យ ត្រូវចេះនិពន្ធស្រ្គីប គូរគំនូរ ធ្វើរូបស្បែក ក៏ត្រូវចេះច្រៀងល្ខោនដែរ។ នៅពេលសម្តែងល្ខោន សិល្បករត្រូវការសម្តែងតួជាច្រើន។ នេះគឺជារឿងពិបាកណាស់។

  

  លោក ឈីន លីកាំងណែនាំថា ឥឡូវនេះ យើងមានលក្ខខណ្ឌសម្តែងកាន់តែល្អ តែមនុស្សរៀនល្ខោនស្បែកកាន់តែតិច។ ល្ខោនស្បែកយូមុឹងជាគម្រោងតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ហើយខ្ញុំបានសម្តែងល្ខោននេះជាច្រើនឆ្នាំ ប្រសិនជាវាត្រូវបាត់ទៅ ខ្ញុំពិតជាពិបាកចិត្តណាស់។

  ចាប់ផ្តើមពីឆ្នាំ២០១៦ សាលាបឋមសិក្សាទី១៥ ក្វាងគូនៃទីក្រុងអ៊ូហាន បានបង្កើតវគ្គពិសេសសម្រាប់បង្រៀនល្ខោនស្បែកយូមុឹង។ លោក ឈីន លីកាំងបង្រៀនល្ខោនស្បែកយូមុឹងរៀងរាល់សប្តាហ៍នៅសាលានេះ។ លោកបង្រៀនសិស្សធ្វើរូបស្បែក សម្តែង ប្រគំតន្ត្រី។ ឥឡូវនេះ កូនសិស្សទាំងអស់សុទ្ធតែចេះសម្តែងល្ខោនស្បែកនៅសាលាបឋមសិក្សាទី១៥ ក្វាងគូ។ ក្រោយពីវគ្គបង្រៀនរាល់សប្តាហ៍  សាលានេះក៏រៀបចំទិវាល្ខោនស្បែក ដើម្បីឱ្យសិស្សអាចចាប់អារម្មណ៍លើិសិល្បៈល្ខោនស្បែកផងដែរ។

    

  លោក ឈីន លីកាំងនិយាយថា៖ ល្ខោនចូលក្នុងសាលា ធ្វើឱ្យកូនសិស្សកាន់តែច្រើនស្វែងយល់និងរៀនសិល្បៈល្ខោនស្បែក។ នេះគឺជាការទទួលមរតកពិតប្រាកដ។

អ្នកបកប្រែ៖李润菁