ភ្លើងចម្រុះពណ៌ ជឺកុង តុបតែងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៤

2021-11-10 17:17:47 |ប្រភព:xinhua

  ថ្មីៗនេះ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៤ត្រូវបានរៀបចំនៅទីក្រុងសៀងហៃ។ នៅក្នុងពិធីបើកកម្មវិធី អំពូលអគ្គិសនីចំនួន១៧ ដែលមកពីទីក្រុងជឺកុង បានបំភ្លឺមជ្ឈមណ្ឌល។ ភ្លើង“ហ្វូលូ”ដែលជាផលិតផលវប្បធម៌នៃភ្លើងចម្រុះពណ៌ ជឺកុង ត្រូវបានពិព័រណ៍ជាលើកដំបូង។

  ភ្លើង“ហ្វូលូ”ដែលជាផលិតផលវប្បធម៌នៃភ្លើងចម្រុះពណ៌ ជឺកុង ត្រូវបានចែកជាបួនគឺ ភ្លើង“ជឺសៀង”ភ្លើង“យានម៉ាន”ភ្លើង“ប៉ាបៅ”ភ្លើង“ហ្វូលូ”។ ភ្លើងនីមួយៗមានកម្ពស់២,៣ម៉ែត្រ ទម្ងន់ជាង៤០០គីឡូ រួមបញ្ចូលបេតិកភណ្ឌវប្បធម៌អរូបីនៃកន្លែងនានានៅប្រទេសចិន ដូចជា ភ្លើងចម្រុះពណ៌ប្រពៃណី ការដេរប៉ាក់ ចម្លាក់ត្បូងជាដើម។

  អ្នកបកប្រែ៖李润菁