សិប្បកម្មបុរាណធ្វើទឹកខ្មៅហ៊ួយ 

2021-11-12 17:28:10 |ប្រភព:xinhua

  ទឹកខ្មៅហ៊ួយជាសម្បតិ្តសិប្បកម្មបុរាណធ្វើទឹកខ្មៅ ក៏ជាសម្បតិ្តវប្បធម្មមួយក្នុងចំណោម“សម្បតិ្តវប្បធម្មទាំង៤ក្នុងបន្ទប់សៀវភៅចិន”ដែលល្បីឈ្មោះនៅក្នុងនិងក្រៅប្រទេស។ វាបានមានលក្ខណៈពិសេសដែលមានភាពរឹងដូចត្បូង ពណ៌ខ្មៅ មិនបន្ថយពណ៌ជាដើម។ នៅក្នុងដំណើរការធ្វើទឹកខ្មៅហ៊ួយ ដំណាក់កាលទី១គឺ ដុតប្រេង ដើម្បីប្រមូលផ្សែង ដែលជាសម្ភារៈសំខាន់បំផុត។នៅឆ្នាំ២០០៦ សិប្បកម្មបុរាណធ្វើទឹកខ្មៅហ៊ួយត្រូវបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិលើកដំបូង។ នៅក្នុងតំបន់វ៉ានណាននៃខេត្តអានហ៊ួយ មានអ្នកបន្តវេនខ្លះនៃសិប្បកម្មបុរាណធ្វើទឹកខ្មៅហ៊ួយនៅតែប្រកាន់ខ្ជាប់នូវធ្វើទឹកខ្មៅតាមវិធីបុរាណ ហើយបានបង្កើតស្នាដៃទឹកខ្មៅហ៊ួយល្អប្រណិតបន្ថែមទៀតដែលមានតម្លៃក្នុងការរក្សាទុក។

លោក សៀង ឌឺសីង តំណាងអ្នកបន្តវេននៃសិប្បកម្មបុរាណធ្វើទឹកខ្មៅហ៊ួយកំពុងដុតប្រេងដោយវិធីបុរាណ។

លោក សៀង ឌឺសីង តំណាងអ្នកបន្តវេននៃសិប្បកម្មបុរាណធ្វើទឹកខ្មៅហ៊ួយកំពុងប្រមូលធូលីផ្សែងនៅក្នុងចានប្រមូល។

កម្មករកំពុងស្ងោរជ័រឆ្អឹង។

លោក សៀង ឌឺសីង តំណាងអ្នកបន្តវេននៃសិប្បកម្មបុរាណធ្វើទឹកខ្មៅហ៊ួយកំពុងឆ្លាក់។

កម្មករកំពុងប្រោះមាសនៅលើដុំទឹកខ្មៅ។

កម្មករកំពុងគូរមាសនៅលើដុំទឹកខ្មៅដ៏ស្ងួត។

  អ្នកបកប្រែ៖李润菁