សន្ទនាប្រវត្តិសាស្ត្រ ដាស់ព្រះពុទ្ធបដិមាក្នុងរូងភ្នំដែលមានប្រវត្តិសាស្ត្រជាង៦០០ឆ្នាំ

2021-11-16 17:57:30 |ប្រភព:xinhua

  ព្រះពុទ្ធបដិមាក្នុងរូង ដានជឺ ដែលមានទីតាំងស្ថិតនៅច្រាំងទន្លេយ៉ងសេ ខណ្ឌណានអាន ទីក្រុងឆុងឈីន ត្រូវបានឆ្លាក់នៅចុងសម័យយ័ននិងដើមសម័យឈីន បានមានប្រវតិ្តសាស្ត្រជាង៦០០ឆ្នាំហើយ។ ព្រះពុទ្ធបដិមាក្នុងរូងទាំងពីរនេះមានចម្លាក់ដ៏ល្អប្រណិត ជាព្រះពុទ្ធបដិមាខ្នាតធំជាងគេនៅក្នុងតំបន់ទំនប់ សានសៀន។

  រយៈពេលដ៏យូរកន្លងមក ដោយសារផលប៉ះពាល់ពីបរិស្ថាននិងអាកាសធាតុសើម ព្រះពុទ្ធបដិមាបានមានបញ្ហាខ្លះដូចជា ប្រេះ ស្លឹកមាសជ្រុះជាដើម។ នៅឆ្នាំ២០១៦ ក្រុមជួសជុលពីវិទ្យាស្ថានស្រាវជ្រាវបេតិកភណ្ឌវប្បធម៌ប្រទេសចិនបានទទួលខុសត្រូវលើការងារជួសជុល។

  តាមរយៈការធ្វើការរយៈពេលដ៏យូរ វិស្វកម្មជួសជុលព្រះពុទ្ធបដិមាក្នុងរូង ដានជឺ ដំណាក់កាលទី១បានសម្រេចនៅខែតុលា ឆ្នាំ២០២១។ ក្រុមការងារនេះបានដោះស្រាយបញ្ហាជាច្រើន ដូចជាការប្រមូលធូលីលើព្រះពុទ្ធបដិមា ការបំផ្លាញពីអតិសុខុមប្រាណ ការប្រេះជាដើម។ ក្រុមជួសជុលនេះនឹងអនុវត្តវិស្វកម្មជួសជុលដំណាក់កាលទី២ រួមមានការគូរព្រះពុទ្ធបដិមា ការគ្រប់គ្រងជំងឺជាន់ស្លឹកមាសជាដើម។

លោក លាវ ជាន អ្នកជួសជុលកំពុងបំពេញផ្នែកបាក់បែកនៃព្រះពុទ្ធបដិមា។

លោក ហួង ហឹរ៉ាន អ្នកជួសជុលកំពុងពិនិត្យ និងវិភាគសមាសភាពរ៉ែនៃព្រះពុទ្ធបដិមា។

លោក ចាវ ចួនជ័យ អ្នកទទួលខុសត្រូវនិងលោក ហួង ហឹរ៉ានកំពុងលាងសម្អាតធូលីលើព្រះពុទ្ធបដិមានិងពិនិត្យសមិទ្ធផលជួសជុល។

លោក ចាវ ចួនជ័យ អ្នកទទួលខុសត្រូវកំពុងមើលស្នាប្រេះលើជាន់ស្លឹកមាសនៃព្រះពុទ្ធបដិមា។

លោក យោ ពីង អ្នកជួសជុលកំពុងជួសជុលព្រះពុទ្ធបដិមា។

លោក ចាវ ចួនជ័យ អ្នកទទួលខុសត្រូវកំពុងលាងសម្អាតធូលីលើព្រះពុទ្ធបដិមា។

លោក ចាវ ចួនជ័យ អ្នកទទួលខុសត្រូវកំពុងមើលស្នាប្រេះលើជាន់ស្លឹកមាសនៃព្រះពុទ្ធបដិមា។

លោក វ៉ាង យូឆោ អ្នកជួសជុលកំពុងរៀបចំ និងវិភាគទិន្នន័យ។

  អ្នកបកប្រែ៖李润菁