លោក ផែ ឈីហ៊ួយ ឆ្លាក់ពិភពលោកក្នុងទំហំដ៏តូចល្អិត

2021-11-18 11:10:47 |ប្រភព:xinhua

  ក្នុងរយៈពេលតិចជាងមួយនាទី លោក ផែ ឈីហ៊ួយបានយកកាំបិតឆ្លាក់អក្សរចិនជាច្រើននៅលើគ្រឿងថ្ម។ លោក ផែ ឈីហ៊ួយ អ្នកបន្តវេននៃសិប្បកម្មចម្លាក់ត្រាគជ់ ពីសាន និយាយថា៖“ខ្ញុំបានឆ្លាក់ចម្លាក់ត្រាគជ់ជាង៤០ឆ្នាំហើយ ប៉ុន្តែនៅតែស្រឡាញ់សិប្បកម្មនេះដូចដើម។”

  ប្បកម្មចម្លាក់ត្រាគជ់ ពីសាន ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ក្រុងឆុងឈីន ជាសិល្បៈចម្រុះដ៏ពិបាកដែលរួមបញ្ចូលអក្សរផ្ចង់ គំនូរនិងចម្លាក់ចូលគ្នា។ សិប្បកម្មនេះផ្តោតសំខាន់លើបង្ហាញកំណាព្យ អត្ថបទ គំនូរនិងវប្បធម៌ពិសេសក្នុងស្រុក មានតម្លៃសិល្បៈខ្ពស់។

  លោក ផែ ឈីហ៊ួយថា៖“ខ្ញុំចូលចិត្តចម្លាក់ត្រាគជ់ក្រៃលែង។ ប្រសិនជាយកចិត្តទុកដាក់លើការសង្កេត លោកអ្នកអាចស្វែងរកឃើញពិភពលោកក្នុងទំហំដ៏តូចល្អិតនេះ។ ស្នាដៃនីមួយៗនៃសិប្បកម្មចម្លាក់ត្រាគជ់សុទ្ធតែអាចបង្ហាញវប្បធម៌ប្រពៃណីចិន។”

  លោក ផែ ឈីហ៊ួយអាចឆ្លាក់ពីរមឺុនអក្សរចិននៅក្នុងមួយសង់ទីម៉ែត្រការេ។ ស្នាដៃចម្លាក់ត្រាគជ់ឈ្មោះ ភីផាសៀង គឺជាស្នាដៃដែលលោកពេញចិត្តបំផុត ។ ស្នាដៃនេះមានខ្សែអក្សរមាសបួន សរសៃនីមួយៗមានប្រវែងមិនដល់បីសង់ទីម៉ែត្រ មានទទឹងត្រឹមតែ០,១មីលីម៉ែត្រ។ លោកបានឆ្លាក់១៥៨អក្សរចិននៅលើសរសៃនីមួយៗ ពោលគឺឆ្លាក់៦អក្សរជាមធ្យមក្នុងមួយមីលីម៉ែត្រការេ។ ដើម្បីសម្រេចស្នាដៃនេះ លោក ផែ ឈីហ៊ួបានចំណាយពេលវេលាជាងពីរខែ។

  ការិយាល័យលោក ផែ ឈីហ៊ួយដូចសិល្បករផ្សេងទៀតដែលចូលចិត្តការប្រមូលអក្សរផ្ចង់និងគំនូរ មានវត្ថុល្អប្រណិតផ្សេងៗ ដូចជាជក់ ទឹកខ្មៅ ក្រដាស ថ្មប្លែកជាដើម។ ប៉ុន្តែ នៅពេលសង្កេតដោយយកចិត្តទុកដាក់ លោកអ្នកអាចមើលឃើញវត្ថុទាំងនេះបានឆ្លាក់យ៉ាងល្អប្រណិត។ លោក ផែ ឈីហ៊ួយបានតុបតែងការិយាល័យខ្លួនទៅជាសារមន្ទីរចម្លាក់ត្រាគជ់។

  លោក ផែ ឈីហ៊ួយចូលចិត្តអក្សរផ្ចង់និងគំនូរតាំងពីកុមារភាព ។ នៅក្នុងពិព័រណ៍មួយ លោកត្រូវបានកម្លាំងទាក់ទាញនៃស្នាដៃចម្លាក់ត្រាគជ់ទាក់ចិត្តជាខ្លាំង។ លោក ផែ ឈីហ៊ួយបានធ្វើការមិនគិតថ្ងៃយប់ថ្ងៃ កាំបិតឆ្លាក់ និងច្រាស់ដុសធ្មេញមិនឃ្លាតពីដៃនោះទេ។

  ពីដំបូង លោក ផែ ឈីហ៊ួយមានគម្រោងឈប់ឆ្លាក់នៅអាយុ៦៥ឆ្នាំ តែពេលនេះលោកនៅបន្តធ្វើការរហូតដល់អាយុ៧២ឆ្នាំ។ លោកបាននិយាយថា នៅពេលលោកកាន់កាំបិតឆ្លាក់មិននឹង ទើបចូលនិវត្តន៍។ ការធ្វើស្នាដៃចម្លាក់ត្រាគជ់ត្រូវការគំនិតថ្មីនិងពេលវេលាច្រើន។ មានតែការស្រឡាញ់ទេទើបង្កើតស្នាដៃដ៏ល្អឥតខ្ចោះបាន។

  អ្នកបកប្រែ៖李润菁