ហ្វូុងក្រៀលប្រផេះហោះហើរនៅអាកាស

2021-11-18 11:12:25 |ប្រភព:xinhua

  ក្រោយពីចូលរដូវរងា មានបក្សីកាន់តែច្រើនបានហើរមកដល់ក្រុងប៉ោសាន ខេត្តយូណាន ដើម្បីឆ្លងរដូវរងា។ ថ្មីៗនេះ ក្រៀលប្រផេះចំនួនជាង៦០ក្បាលបានមកដល់ក្រុងប៉ោសាន។ ជួនកាលពួកវាលេងនិងស៊ីចំណីក្នុងស្រែ ជួនកាលហើរនៅមេឃទាបៗ ជួនកាលហើរលើអាកាសយ៉ាងខ្ពស់ ដោយមានរូបរាងដូចអក្សរចិន“人”បាននាំមកនូវភាពរស់រវើកដល់រដូវរងានៃក្រុងប៉ោសាន។

  សត្វក្រៀលប្រផេះជាសត្វព្រៃការពារសំខាន់ថ្នាក់ជាតិកម្រិតទី២ ចូលចិត្តរស់នៅវាលស្មៅ ដីសើម ទន្លេ ស្រែ ជាពិសេសបឹងល្វឹងល្វើយនិងដីសើម ហើយពួកវាចូលចិត្តធ្វើសកម្មភាពជាហ្វូង។








  អ្នកបកប្រែ៖李润菁