សិប្បកម្មផលិតមីដោយដៃបុរាណ ស៊ួមូ ប៉ៃឆូន

2021-11-18 11:13:16 |ប្រភព:xinhua

  មីធ្វើដោយដៃ ស៊ួមូ ប៉ៃឆូននៃខណ្ឌប៉ៃបេ ទីក្រុងឆុងឈីនដែលមានឈ្មោះមួយទៀតគឺ មីសរសៃប្រាក់ ប៉ៃឆូ មានប្រវត្តិសាស្ត្រដ៏យូរលង់។ នៅពេលធ្វើមី សិប្បករត្រូវលាយម្សៅ ប្រេង ពងមាន់និងអំបិលតាមសមាមាត្រ ហើយចាប់ផ្តើមទាញសសៃមី និងចំអិនមីជាដើម ចំណាយពេលវេលាជាង១០ម៉ោងទើបសម្រេចបាន។ មីធ្វើដោយដៃ ស៊ួមូបានមានរសជាតិឆ្ងាញ់ និងទទួលបានការពេញនិយមពីប្រជាជនក្នុងក្រុងនេះ។ នៅឆ្នាំ២០០៩ មីធ្វើដោយដៃ ស៊ួមូ ប៉ៃឆូនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីលើកទី២ថ្នាក់ក្រុងឆុងឈីន។ លោក លី ធានហុងជាអ្នកបន្តវេនជំនាន់ទី៦នៃសិប្បកម្មផលិតមីដោយដៃបុរាណ ស៊ួមូ ប៉ៃឆូន។







  អ្នកបកប្រែ៖李润菁