គោលបំណងលោក លីជាន ដែលជាអ្នករក្សាភ្នំអ៊ូលាំង

2021-11-23 17:28:38 |ប្រភព:xinhua

  នៅក្នុងព្រៃជ្រៅនៃភ្នំអ៊ូលាំង តែងតែឮសំឡេងម៉ាស៊ីនថតរូប ។

រូបភាពពីលើអាកាសនេះគឺជាទេសភាពនៃភ្នំអ៊ូលាំង។

  បុរសដែលមានសម្បុរស្រគាំនិងពុកមាត់ច្រើននេះ កំពុងថតរូបក្នុងព្រៃ មានឈ្មោះហៅថា លី ជាន។ លោក លី ជានបាននិយាយថា៖“ជារៀងរាល់ថ្ងៃ ខ្ញុំធ្វើការជាមួយធម្មជាតិ ដូច្នេះ ខ្ញុំមិនសូវយកចិត្តទុកដាក់លើរូបខ្លួនឯងទេ។” ដោយសារតែងតែធ្វើការនៅព្រៃ លោក លី ជានដែលមានវ័យក្មេងតែមើលទៅហាក់ចំណាស់ជាងអ្នកមានអាយុស្របាលគ្នា។

 

លោក លី ជានកំពុងថតបក្សី។

  ក្រោយពីបញ្ចប់ការសិក្សាពីមុខជំនាញគ្រប់គ្រងសត្វព្រៃនិងតំបន់អភិរក្សធម្មជាតិនៃសាកលវិទ្យាល័យព្រៃឈើភាគនិរតី លោក លី ជានបានចាប់ផ្តើមធ្វើការនៅស្ថានីយកងសញ្ញាបក្សី ភ្នំហ្វូងហ័ងនៃការិយាល័យគាំពារណានជាននៃតំបន់អភិរក្សធម្មជាតិថ្នាក់ជាតិ ភ្នំអ៊ូលាំង ខេត្តយូណាន។ ភ្នំហ្វូងហ័ងគឺជាផ្លូវសំខាន់សម្រាប់បក្សីបម្លាស់ទីនៅក្នុងតំបន់និរតីនៃប្រទេសចិន។ នៅរាល់រដូវរំហើយ លោក លី ជាននិងសហការីនឹងបំពាក់កងសញ្ញាដល់បក្សីបម្លាស់ទីនៅទីនេះ។

  ការងារបំពាក់កង់សញ្ញាបក្សី ជាមធ្យោបាយមួយសម្រាប់ការស្រាវជ្រាវសត្វបក្សី។ លោក លី ជានស្រឡាញ់ការងារនេះក្រៃលែង។

 

លោក លី ជានកំពុងប៉ះបក្សី។

  ការងារបំពាក់កងសញ្ញា គឺជាការបំពាក់កងលោហៈពិសេសមួយនៅលើជើងបក្សី ហើយដាក់បក្សីនេះនៅកន្លែងដើម ដើម្បីមើលសកម្មភាពបក្សីនេះនៅកន្លែងដទៃសារជាឡើងវិញ។ កងនេះមានតួលេខតែមួយគត់និងបង្កើតដោយមជ្ឈមណ្ឌលកងសញ្ញាបក្សីជាតិ។ តាមវិធីនេះ មនុស្សអាចស្រាវជ្រាវផ្លូវបម្លាស់ទីនៃសត្វបក្សី និងសកម្មភាពនៃហ្វូងបក្សី។

 

អ្នកបំពាក់កងសញ្ញាកំពុងបំពាក់កងសញ្ញាលោហៈដែលមានតួលេខនៅលើជើងបក្សី។

  នៅពេលបំពាក់កងសញ្ញា លោកលី ជាននិងសហការីមានការងារមមាញឹក។ លោក លី ជានបាននិយាយថា៖“ខ្ញុំគ្មានពេលត្រឡប់ទៅផ្ទះវិញ និងស្វែងរកស្នេហាទេ។ ក្រៅពីការងារបំពាកកង់សញ្ញា លោក លី ជាននៅតែមានការងារខាងពិនិត្យជីវៈចម្រុះនៃភ្នំអ៊ូលាំង។ លោកត្រូវស្នាក់នៅក្នុងភ្នំជាង៣០០ថ្ងៃក្នុងមួយឆ្នាំ។”

 

លោកលី ជានកំពុងពិនិត្យសត្វនិងរុក្ខជាតិជាមួយសហការី។

  “ការស្វែងរកសង្សារដែលអាចយល់ចិត្តខ្លួន”បានក្លាយទៅគោលបំណងរបស់លោក លីជាន។

 

លោក លី ជាន កំពុងបរិភោគបាយថ្ងៃត្រង់ជាមួយសហការី។

  លោក លី ជាន និងសហការីមានមោទនភាពដោយសារចំនួនសត្វ និងរុក្ខជាតិនៃភ្នំអ៊ូលាំងកាន់តែសម្បូរបែប។ ដោយសារភាពឧស្សាហ៍ព្យាយាមរបស់អ្នករក្សាការពារទាំងនេះ ភ្នំអ៊ូលាំងទើបមានព្រៃបៃតងនិងភាពរស់រវើក។ តាំងពីឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ន ស្ថានីយកងសញ្ញាបក្សី ភ្នំហ្វូងហ័ងបានធ្វើការងារបំពាក់កងសញ្ញាចំនួន ២៣ ឆ្នាំហើយ ព្រមទាំងបានផ្តល់ទិន្នន័យ និងឯកសារជាច្រើនដល់ការងារការពារ ស្រាវជ្រាវ និងពិនិត្យបក្សីបម្លាស់ទីក្នុងព្រៃនៃប្រទេសចិន។

 

រូបថតពីលើអាកាសនេះបង្ហាញលោក លី ជាន និងសហការីកំពុងសម្រាកនៅពេលល្បាតភ្នំ។

  “សត្វបក្សីបានក្លាយទៅជាផ្នែកមួយនៃជីវិតខ្ញុំ។ ”លោកលី ជានបានបញ្ជាក់ថា៖“ខ្ញុំនៅមានគោលបំណងធំជាងនេះ គឺរក្សាការពារសត្វនិងរុក្ខជាតិ រក្សាភ្នំអ៊ូលាំងនិងរក្សាផ្ទះយើងទាំងអស់គ្នា។

  អ្នកបកប្រែ៖李润菁