សិប្បករពិការជើងភ្ជាប់ជីវិតជាមួយគ្រាប់អុក

2021-12-01 16:21:49 |ប្រភព:xinhua

  នៅក្នុងឱទ្យានវប្បធម៌គ្រាប់អុកនៃភ្នំយានឌឺ ឃុំជីនជី ខណ្ឌជាំងយ៉ាន ក្រុងប៉ោសាន ខេត្តយូណាន លោក ចាង ចាលីនកំពុងធ្វើគ្រាប់អុកមុនដាក់ចូលឡដុត។ នៅពេលលោកអង្គុយ យើងពិបាកមើលឃើញថា លោកមានតែជើងម្ខាងខ្លាំងណាស់។

លោក ចាង ចាលីនកំពុងធ្វើអុក។

  គ្រាប់អុក យ៉ូងជាគ្រាប់អុកដែលផលិតនៅក្រុងយូ៉ងឆាង(គឺក្រុងប៉ោសាន ខេត្តយូណាននាពេលបច្ចុប្បន្ន)។ “កំណត់ហេតុលោក ស៊ូ សៀកឺ”បានកត់ត្រា៖ក្រុងយ៉ូងឆាន ខេត្តយូណាបានផលិតអុកល្អជាងគេនៅក្នុងប្រទេសចិន។ គ្រាប់អុកយកវត្ថុធាតុដើមដូចជាSouthern red agate  Jadeiteជាដើម។ សិប្បកររំលាយគ្រឿងទាំងនេះតាមរយៈសិប្បកម្មពិសេស ហើយជាងដ៏ស្ទាត់ជំនាញធ្វើគ្រាប់អុលដោយដៃ។

គ្រាប់អុកដ៏ស្រស់ស្អាតក្រោមពន្លឺរស្មី។

  ការធ្វើគ្រាប់អុកមើលទៅងាយស្រួលណាស់ ប៉ុន្តែត្រូវធានាអុកចំនួន៣៦១គ្រាប់ មានរូបរាងដូចគ្នា ទាំងនេះត្រូវពឹងផ្អែកលើភាពប៉ិនប្រសប់របស់សិប្បករ។ នៅក្នុងឡរំលាយ មានសីតុណ្ហភាពដល់២០០០អង្សាសេ នៅក្រៅឡរំលាយ មានសីតុណ្ហភាពជិត៤០អង្សាសេ។ កម្តៅខ្ពស់គឺជាភាពជំនះដ៏ធំបំផុតរបស់លោក ចាង ចាលីននិងសហការី។

សិប្បករកំពុងធ្វើគ្រាប់អុកនៅក្នុងឡ ។

  ៦ឆ្នាំមុន លោក ចាង ចាលីនដែលមកពីភូមិក្រីក្រនៃឃុំវឹងឌូ ស្រុកឆាងនីង ក្រុងប៉ាវសាន មិនស្គាល់គ្រាប់អុកទេ។ នៅឆ្នាំ២០០៨ លោក ចាង ចាលីនបានរងគ្រោះថ្នាក់ចរាចរណ៍។ នៅឆ្នាំ២០១១ ក្រោយពីជំនួយឧបត្ថម្ភពីសហព័ន្ធជនពិការគ្រប់ជាន់ថ្នាក់ លោកបានរៀនចេះម៉ាស្សា និងធ្វើការនៅហាងម៉ាស្សា។ ប៉ុន្តែ ការធ្វើម៉ាស្សាត្រូវឈរក្នុងរយៈពេលយូរ។ នេះជារឿងពិបាកចំពោះលោក ចាង ចាលីនដែលមានតែជើងម្ខាង ដូច្នោះ លោកធ្លាប់មានគំនិតលះបង់របរម៉ាស្សា និងត្រឡប់ទៅ ស្រុកកំណើវិញដើម្បីធ្វើស្រែចំការ។

  នៅឆ្នាំ២០១៤ លោក ចាង ចាលីនបានជួបលោកថោ សៀវរូ ប្រធាននៃក្រុមហ៊ុនផលិតកម្មវប្បធម៌អុក ក្រុងប៉ាវសាន។ នេះបានក្លាយទៅជារបត់ជីវិតរបស់លោក។ លោក ថោ សៀវរូ បាននាំលោក ចាង ចាលីន មកដល់ក្រុមហ៊ុមខ្លួន ចង់ឱ្យលោក ចាង ចាលីន រៀនសិប្បកម្មធ្វើគ្រាប់អុក។

លោក ចាង ចាលីនកំពុងធ្វើអុកមុខឡ។

  នៅខែមិថុនា ឆ្នាំ២០១៤  លោក ចាង ចាលីនបានមកដល់រោងចក្រអុករៀនស្នាដៃនេះ ។  ៦ឆ្នាំកន្លងទៅ លោកបានយល់ឃើញថា៖“ខ្ញុំដូចគ្រាប់អុក ក្រោយពីជួបឧបសគ្គនឹងមានជីវិតថ្មី។” ក្រោយពីការធ្វើគ្រាប់អុក លោកនឹងរៀនលេងអុក GOជាមួយសហការី និងចាប់ផ្តើមស្រឡាញ់លេងវា ក៏ដូចជាស្វែងយល់វិជ្ជាជីវៈអំពីអុកGO។

  តាំងពីការមិនស្គាល់គ្រាប់អុក  លោក ចាង ចាលីនបានក្លាយទៅជាសិប្បករធ្វើអុកដ៏ស្ទាត់ជំនាញ។ លោកបាននិយាយថា៖ គ្រាប់អុកជាស្នាដៃប្រកបដោយបញ្ញារបស់បុព្វបុរស ជារតនៈវត្ថុមួយរបស់ប្រទេសយើង។ លោក ចាង ចាលីនមានមោទនភាពដោយការចូលរួមក្នុងការការពារនិងទទួលមរតកសិប្បកម្មគ្រាប់អុក។

 គ្រាប់អុកដូចត្បូងពណ៌បៃតងពេលស្ថិតក្រោមពន្លឺ។

  បច្ចុប្បន្ន លោក ចាង ចាលីន ដែលមានអាយុ៤៨ឆ្នាំបានក្លាយទៅជាសិស្សម្នាក់នៃអ្នកទទួលវេនសិប្បកម្មធ្វើអុកយូ៉ងដែលជាបេតិកភណ្ឌវប្បធម៌អរូបី។ លោកក៏បានបង្រៀនសិស្សចំនួន៩នាក់។ លោកបាននិយាយថា៖ ខ្ញុំនឹងបង្រៀនយុវជនវិជ្ជាទាំងឡាយ។ គ្រាប់អុកបានជួយខ្ញុំទទួលបានជីវិតថ្មី ខ្ញុំនិឹងប្រគល់ជីវិតដល់សិប្បកម្មធ្វើអុកយូ៉ង។ ឥឡូវនេះ គ្រួសាររបស់លោក ចាង ចាលីនសុទ្ធតែធ្វើការនៅរោងចក្រគ្រាប់អុក។ គ្រួសារនេះមានអារម្មណ៍សប្បាយរីករាយនិងសុភមង្គល។

  អ្នកបកប្រែ៖李润菁