គំនូរប្រជាប្រិយ យ៉ាងលាវឈីង មានជីវិតថ្មី

2021-12-03 16:58:21 |ប្រភព:xinhua

  ដើរចូលក្នុងភូមិ យ៉ាងលាវឈីង នៃក្រុងធានជីន លោកអ្នកអាចមើលឃើញច្រកពណ៌ប្រផេះនិងសំណង់បុរាណដែលមានដំបូលពណ៌ប្រផេះនិងសសរពណ៌ក្រហម។ ដើរចូលក្នុងបន្ទប់គំនូរ ឈ្មោះយូឈឹហោ លោក ហូ ឈីងស៊ួនដែលជាអ្នកបន្តវេននៃបេតិកភណ្ឌវប្បធម៌អរូបីកំពុងជ្រលក់ពណ៌មុខតុសៀវភៅ។

  ពួកគេបានដាក់ឈ្មោះ យ៉ាងលាវឈីងឱ្យភូមិនេះដោយសារគំនូរប្រជាប្រិយ យ៉ាងលាវឈីង។ នៅក្នុងកូនភូមិនេះ មានបន្ទប់គំនូរចំនួនជាង៣០០ សើ្ទរតែគ្រួសារនីមួយៗចេះធ្វើគំនូរប្រជាប្រិយ យ៉ាងលាវឈីន។ គំនូរប្រជាប្រិយ យ៉ាងលាវឈីនដែលជាគំនូរល្បីឈ្មោះក្នុងចំណោមគំនូរប្រជាប្រិយចិន ត្រូវបង្កើតនៅរាជកាលមីងនិងទទួលមរតកនៅក្នុងកូនភូមិនេះពីមួយជំនាន់ទៅមួយជំនាន់។

  លោក ហូ ឈីងស៊ួន កើតនៅគ្រួសារធ្វើគំនូរប្រជាប្រិយនៅឆ្នាំ១៩៥០ ហើយបានចាប់ផ្តើមរៀនការធ្វើគំនូរប្រជាប្រិយពីអាយុ៥ឆ្នាំ។ បច្ចុប្បន្ន លោកបានក្លាយទៅជាអ្នកបន្តវេនតំណាងនៃគំនូរប្រជាប្រិយ យ៉ាងលាវឈីងដែលជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ប៉ុន្តែ គំនូរប្រជាប្រិយ យ៉ាងលាវឈីងបានឆ្លងកាត់វិបត្តដ៏ធំមួយនៅឆ្នាំមុន ។ ក្រោមជំនួសគាំទ្រពីប្រទេសនិងឧស្សាហ៍ព្យាយាមពីជំនាន់ពីរ គំនូរប្រជាប្រិយ យ៉ាងលាវឈីងត្រូវបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិលើកដំបូងនៅឆ្នាំ២០០៦។ នៅឆ្នាំ២០១៣ លោក ហូ ឈីងស៊ូនបានបង្កើតបន្ទប់គំនូរប្រជាប្រិយ យ៉ាងលាវឈីង។ នៅឆ្នាំដដែល បន្ទប់គំនូរប្រជាប្រិយ យ៉ាងលាវឈីងមានចំនួនកាន់តែច្រើន។

  លោក ហូ ឈីង ស៊ូនបាននិយាយថា ជនជាតិជាច្រើនចូលចិត្តគំនូរប្រជាប្រិយ ពីព្រោះវាអាចបង្ហាញឆន្ទៈដ៏សាមញ្ញ ដូចជា សុខដុមរមនា ប្រមូលផលជាដើមនិងប្រកបដោយលក្ខណៈពិសេសនៃសម័យ។

  ទោះបីជាម៉ាស៊ីនមានការរីកចម្រើនកម្រិតខ្ពស់ គំនូរប្រជាប្រិយ យ៉ាងលាវឈីងក៏សម្តែងសម្រស់ស្អាតនៃប្រពៃណីក្នុងការរក្សារបស់សិប្បករចាស់ដែរ។ លោកជឿជាក់ថា ការច្នៃប្រឌិតមានប្រភពពីការរក្សាសិប្បកម្មដើម។ លោកប្រកាន់ខ្ជាប់នូវធ្វើគំនូរប្រជាប្រិយ យ៉ាងលាវឈីងដោយរបៀបប្រពៃណី និងរក្សាស្មារតី គុណភាពខ្ពស់សំខាន់ជាងបរិមាណ ។ លោកបាននិយាយថា ការធ្វើគំនូរប្រជាប្រិយ យ៉ាងលាវឈីងត្រូវការដំណើរការចំនួន ៥ និងចំណាយពេលជាងកន្លះឆ្នាំ។

  ទន្ទឹមនឹងនេះ លោកនាំគំនូរប្រជាប្រិយ យ៉ាងលាវឈីងចូលសាកលវិទ្យាល័យ សហគមន៍និងពិភពលោក ឱ្យមនុស្សកាន់តែច្រើនស្គាល់សិប្បកម្មនេះ។ សិប្បករគំនូរប្រជាប្រិយវ័យក្មេងចាប់ផ្តើមលក់គំនូរប្រជាប្រិយនៅលើអ៊ីនធឺណែត និងបង្កើតផលិតផលវប្បធម៌អំពីគំនូរប្រជាប្រិយ។ សិប្បកម្មប្រពៃណីនិងវប្បធម៌ដែលមានលក្ខណៈពិសេសបានមានជីវិតសិល្បៈថ្មីជាបន្តបន្ទាប់។

  អ្នកបកប្រែ៖李润菁