អំពីយើង

គេហទំព័រYunnangatewayបង្កើតនៅឆ្នាំ ២០១២ ដែលជាវេបសាយរបស់អង្គភាពទស្សនាវដ្តី«ទន្លេមេគង្គ» ។ គេហទំព័រYunnangatewayជាគេហទំព័រពហុភាសា ដែលគាំទ្រដោយការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋសាធារណរដ្ឋប្រជាមានិតចិន រៀបចំដោយការិយាល័យព័ត៌មានសាលាខេត្តយូណាន និងទទួលរៀបចំដោយក្រុមហ៊ុនកាសែតយូណានដេលីគ្រុប ។

គេហទំព័រYunnangatewayរបស់យើងមានចំនួន ៧ ភាសា រួមមាន ភាសាចិន ភាសាអង់គ្លេស ភាសាថៃ ភាសាមីយ៉ាន់ម៉ា ភាសាឡាវ ភាសាខ្មែរ ដែលជាគេហទំព័រមួយប៉ុណ្ណោះដែលផ្សព្វផ្សាយជាលក្ខណៈអន្តរជាតិក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ដែលផ្តល់ព័ត៌មានទាន់េហតុការណ៍លើផ្នែកពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នៃប្រទេសចិន និងខេត្តយូណាន ។

គេហទំព័រYunnangatewayរបស់យើងក្លាយជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលមានលក្ខណៈពហុភាសា ពហុមេឌា ពហុប្រព័ន្ធ និងពហុកម្រិត ដើម្បីផ្តល់ព័ត៌មាន និងផលិតផលព័ត៌មាន ដែលគ្របដណ្តប់អក្សរ រូបភាព វីដេអូ ទស្សនាវដ្តី និងកាសែតជាដើម ។ គេហទំព័រYunnangatewayទស្សនាវដ្តី«ទន្លេមេគង្គ» បានសហការណ៍បង្កើតទស្សនាវដ្តី«ទន្លេមេគង្គ»ជាភាសាថៃ ទស្សនាវដ្តី«ចំប៉ា»ជាភាសាឡាវ ទស្សនាវដ្តី«ខ្មែរ»ជាខេមរៈភាសា ទស្សនាវដ្តី«មីងកាឡា»ជាភាសាមីយ៉ាន់ម៉ា អេឡិចត្រូនិកប្រចាំខែ និងទស្សនាវដ្តីអូឌីយ៉ូ ហើយគ្រប់គ្រងគណនីសាធារណៈ WeChat”Lmp” ។ ក្រៅពីនេះ គេហទំព័រYunnangatewayក៏មានគណនីក្នុងfacebook និង twitter រួមមាន “Amazing Yunan”(ភាសាអង់គ្លេស) “ទន្លេមេគង្គ”(ភាសាថៃ) “ចំប៉ា”(ភាសាឡាវ) ”ខ្មែរ”(ខេមរាភាសា)”មីងកាឡា”(ភាសាមីយ៉ាន់ម៉ា)ជាដើម ។

គេហទំព័រYunnangatewayរបស់យើងយកចិត្តទុកដាក់ក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ ។ យើងបានរៀបចំសកម្មភាពសំភាសន៍”មជ្ឈមណ្ឌលផ្សព្វផ្សាយថ្មីផ្លូវសូត្របុរាណខាងត្បូង” “ការសាកល្បង និងការពិសោធន៍តាមតំបន់ព្រដែន” “ការធ្វើដំណើរក្នុងខេត្តយូណានរបស់អ្នកសារព័ត៌មានប្រចាំប្រទេសចិន”ជាដើម ក្រៅពីនេះ យើងបានរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌”ពិធីជប់លៀងតែក្នុងបុណ្យចូលឆ្នាំប្រពៃណីចិនរវាងប្រព័ន្ធផ្សព្វផ្សាយចិន-មីយ៉ាន់ម៉ា” “វគ្គបណ្តុះបណ្តាលមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានរបស់ប្រទេសទន្លេឡានឆាង-មេគង្គ” ”វេទិកាប្រព័ន្ធផ្សព្វផ្សាយរបស់ទីក្រុងពីរនៃចិននិងមីយ៉ាន់ម៉ា” “ព័ត៌មានសំខាន់ទាំង ១០ ប្រចាំឆ្នាំ ២០២១ ដែលប្រទេសចិន ចូលរួមកិច្ចសហប្រតិបត្តិការតំបន់ឡានឆាង-មេគង្គ និងអនុតំបន់ទន្លេមេគង្គ”ជាដើម ។