“ក្លឹបក្តាន់ក្រហម”លើខ្ពង់រាបឈាងហៃ-ទីបេត៍
2022-05-24 11:45:43
ប្រភព:新华社
នៅទស្សវត្សរ៍ ៩០ នៃសតវត្សរ៍ទី ២០ សន្និសីទអន្តរជាតិស្តីពីសត្វជិតផុតពូជបានចាត់ទុកថា សត្វក្តាន់ក្រហមទីបេត៍បាន "ផុតពូជ"ហើយ ប៉ុន្តែ អ្នកការពារសត្វព្រៃនៅស្រុកលឹវ៉ូជី បានរកឃើញនៅមានសត្វក្តាន់ក្រហម ហើយនៅឆ្នាំ ១៩៩៣ អ្នកការពារសត្វព្រៃបានបង្កើតតំបន់អភិរក្សសត្វក្តាន់ក្រហមស្រុកលឹវ៉ូជី នៅឆ្នាំ ២០០៥ តំបន់អភិរក្សនេះបានក្លាយជាតំបន់អភិរក្សសត្វក្តាន់ក្រហមថ្នាក់ជាតិស្រុកលឹវ៉ូជី ។
នៅទស្សវត្សរ៍ ៧០ នៃសតវត្សរ៍ទី ២០ លោកស្រី សាំង ចូវឡាមូ ដែលស្នាក់នៅភូមិស៊ីតុង ស្រុកលឹវ៉ូជី បានរកឃើញកូន ក្តាន់ក្រហម ៣ ក្បាលចេញពីហ្វូង តាំងពីនោះមក លោកស្រីបានចាប់ផ្តើមថែរក្សាសត្វក្តាន់ក្រហម។ ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ លោកស្រីបានថែរក្សាសត្វក្តាន់ក្រហមចំនួនរាប់រយក្បាល ។ សព្វថ្ងៃ កូនប្រុសពីរនាក់របស់លោកស្រី សាំង ចូវឡាមូបន្តថែរក្សាសត្វក្តាន់ក្រហម ។
ប្រភព៖xinhua
អ្នកបកប្រែ៖刘蓉