“រថភ្លើងយឺត”ក៏ជា”រថភ្លើងធ្វើឱ្យគេមានអារម្មណ៍កក់ក្តៅ”
លេខ៥៦៥២/១ ជា”រថភ្លើងយឺត”៤ គូ លក្ខណៈសាធារណៈរបស់ក្រុមហ៊ុនផ្លូវដែកចិនសាខាគុនមីញគ្រុប ។ សព្វថ្ងៃ ”រថភ្លើងយឺត”នេះដំណើរការ ២៦១ គីឡូម៉ែត្រ ហើយឈប់គ្រប់ស្ថានីយ តម្លៃសំបុត្រ“រថភ្លើងយឺត”គឺ ៤ យ័នដល់ ៣៦.៥ យ័ន។ រាល់ព្រឹក ម៉ោង ៧ និង ៣០ នាទី ”រថភ្លើងយឺត”នេះនឹងចេញដំណើរការពីស្ថានីយគុនមីញ ដើម្បីបំពេញតម្រូវការក្នុងការទៅទិញទំនិញ ទៅធ្វើការ ទៅសាលា ទៅជួបជុំមិត្តភក្តិ និងសាច់ញាតិជាដើម ហើយធ្វើឱ្យផលិតផលកសិកម្មកាន់តែច្រើន”នាំចេញទៅក្រៅ” និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ សម្ភារៈផលិត”នាំចូលក្នុង” ។
ពីរបីឆ្នាំកន្លងមកនេះ ក្រុមហ៊ុនផ្លូវដែកចិនសាខាគុនមីញគ្រុប បានបង្កើតមុខរបរអ្នកស្ម័គ្រចិត្ត និងកន្លែងសេវាកម្មងាយស្រួលតាម”រថភ្លើងយឺត” ហើយរៀបចំសកម្មភាពការសម្តែងក្នុងបុណ្យនានា ដើម្បីធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ក្នុងដំណើរការជិះ”រថភ្លើងយឺត” ។
ប្រភព៖xinhua
អ្នកបកប្រែ៖刘蓉