ទិវាយូហ្គាអន្តរជាតិឆ្នាំ ២០២២ និងសកម្មភាពផ្លាស់ប្តូរវប្បធម៌ចិន និងឥណ្ឌាត្រូវបានរៀបចំឡេីង

2022-06-22 16:13:22
ប្រភព:云南日报

  ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២ ជាទិវាយូហ្គាអន្តរជាតិលើកទី​៨ ។ នៅថ្ងៃនោះ ទិវាយូហ្គាអន្តរជាតិឆ្នាំ ២០២២ និងសកម្មភាពផ្លាស់ប្តូរវប្បធម៌ចិន និងឥណ្ឌាត្រូវបានរៀបចំតាម”បណ្តាញអ៊ីនធើណែត និងនៅកន្លែងផ្ទាល់” នៅមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍នៃខេត្តយូណាន ។

  សកម្មភាពទាំងនេះរួមមានវេទិកាគោលការផ្លាស់ប្តូរវប្បធម៌ចិន និងឥណ្ឌា និងវេទិការរងការស្រាវជ្រាវប្រធានបទពិសេស ការសម្តែងក្បាច់គុនចិន និងយូហ្គាជាដើម ។ អ្នកជំនាញការចំនួន ៥០ នាក់ ដែលមកពីក្នុង និងក្រៅប្រទេសចិនតាមវីដេអូ​ និងដោយផ្ទាល់ ការសន្ទនាអំពីយូហ្គា និងតៃជី ការផ្លាស់ប្តូរវប្បធម៌ចិន និងឥណ្ឌា យូហ្គា និងការលើកកម្ពស់សុខភាពនៅក្នុងប្រទេសចិនជាដើម ។ នៅក្រៅកន្លែងរៀបចំសកម្មភាព មានគ្រូបង្រៀន និងនិស្សិតចំនួនជាង១០០នាក់ដែលមកពីសាកលវិទ្យាល័យជនជាតិខេត្តយូណានបានធ្វើការសម្តែងក្បាច់គុនចិន និងយូហ្គា ដែលបានទទួលការទះដៃកោតសរសើរយ៉ាង​កក់ក្តៅពី​សំណាក់​អ្នក​ទស្សនា​គ្រប់ៗគ្នា ។

  ថ្ងៃនោះក៏បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈស្តីពីសាកលវិទ្យាល័យជនជាតិខេត្តយូណាន និងសាកលវិទ្យាល័យវប្បធម៌ Dev Sanskriti Vishwavidyalaya ប្រទេសឥណ្ឌា និងពិធីពិព័រណ៍រូបថតតាមអនឡាញ”ឥណ្ឌាដ៏អស្ចារ្យ” ។

  សកម្មភាពរៀបចំដោយមន្ទីរបោះពុម្ពផ្សាយភាសាបរទេសចិន ការិយាល័យកិច្ចការបរទេសរបស់សាលារដ្ឋបាលប្រជាជនខេត្តយូណាន ការិយាល័យព័ត៌មានសាលារដ្ឋបាលប្រជាជនខេត្តយូណាន សាកលវិទ្យាល័យជនជាតិខេត្តយូណាន ផ្នែកឃោសនាការនៃគណៈកម្មាធិការគណៈបក្សកុម្មុយនិស្តចិនទីក្រុងគុនមីញ មជ្ឈមណ្ឌលទំនាក់ទំនងអឺរ៉ុបកណ្តាល និងខាងកើត និងអាស៊ីកណ្តាល និងខាងត្បូង(ស្ថាប័នរូបភាពប្រជាជន) ទទួលបន្ទុករៀបចំដោយវិទ្យាស្ថានយូហ្គាចិន និងឥណ្ឌានៃសាកលវិទ្យាល័យជនជាតិខេត្តយូណាន ការិយាល័យនិពន្ធ“កិច្ចសន្ទនាចិន-ឥណ្ឌា"នៃមន្ទីរបោះពុម្ពផ្សាយភាសាបរទេសចិន និងមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍នៃខេត្តយូណាន ។

  វិទ្យាស្ថានយូហ្គាចិន និងឥណ្ឌាត្រូវបានបង្កើតនៅឆ្នាំ ២០១៥ នៅសាកលវិទ្យាល័យជនជាតិខេត្តយូណាន ដែលជាវិទ្យាស្ថានយូហ្គាទីមួយលើពិភពលោកដែលប្រទេសឥណ្ឌាធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសបរទេស ។ តាំងពីវិទ្យាស្ថានយូហ្គាចិន និងឥណ្ឌាបានបង្កើតមក វិទ្យាស្ថានយូហ្គាចិន និងឥណ្ឌាបន្តធ្វើកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរកាន់តែច្រើន ។ សព្វថ្ងៃ មាននិស្សិតបរិញ្ញាបត្រចំនួនជាង ១០០ នាក់ និងអនុបណ្ឌិតចំនួន ៣៦ នាក់បញ្ចប់ការសិក្សាពីវិទ្យាស្ថានយូហ្គាចិន និងឥណ្ឌា ។

  ប្រភព៖Yunnan Daily

  អ្នកបកប្រែ៖刘蓉

ទិវាយូហ្គាអន្តរជាតិឆ្នាំ ២០២២ និងសកម្មភាពផ្លាស់ប្តូរវប្បធម៌ចិន និងឥណ្ឌាត្រូវបានរៀបចំឡេីង