សាច់ជ្រូកប្រឡាក់ភូមិជនជាតិបៃមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ

2022-06-23 17:56:12
ប្រភព:xinhua

  ភូមិនូទីង ស្ថិតនៅក្នុងភ្នំជ្រៅនៃស្រុកយូឡុងមណ្ឌលស្វយ័យជនជាតិបៃខេត្តយូណាន ប្រទេសចិន ដែលជាភូមិជនជាតិបៃដែលមានប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំ ។ ភូមិនូទីង ធ្លាប់ជាភូមិ​សម្បូរអំបិល ហើយក៏ដោយសារអំបិល ភូមិនេះក្លាយជាភូមិធម្មតា ប៉ុន្តែ សំណាងល្អគឺសព្វថ្ងៃនេះ ភូមិនូទីងរក្សាអគារបុរាណពិសេស និងវប្បធម៌ប្រពៃណីជាច្រើន ។


  នៅក្នុងភូមិនូទីង គ្រួសារនីមួយៗសុទ្ធតែធ្វើសាច់ជ្រូកប្រឡាក់ នៅក្នុងរោងចក្រសាច់ជ្រូកប្រឡាក់នូទីងស្រុកយូនឡុងមានសាច់ជ្រូកប្រឡាក់រាប់​ម៉ឺនគីឡូ។ លោក យ៉ាង វូសំជាអ្នកទទួលខុសត្រូវរោងចក្រ និងជាអ្នកបន្តវេនថ្នាក់ខេត្តសម្រាប់សិប្បកម្មធ្វើសាច់ជ្រូកប្រឡាក់នូទីង ។ តាំងពីតូច លោក យ៉ាង វូសំបានចាប់ផ្តើមរៀនធ្វើសាច់ជ្រូកប្រឡាក់នូទីង សព្វថ្ងៃ លោកចេះសិប្បកម្មប្រពៃណី ហើយបានផ្សំបច្ចេកវិទ្យាទំនើបកែលម្អសិប្បកម្មធ្វើសាច់ជ្រូកប្រឡាក់ ដែលបានទទួលកម្មសិទ្ធបញ្ញាជាច្រើន ។



  សព្វថ្ងៃ ឈ្មោះ និងឥទិ្ធពលរបស់ភូមិនូទីងកាន់តែល្បីឈ្មោះ ភូមិនូទីងត្រូវបានគេប្រសិទ្ធនាមជា”ភូមិប្រវត្តិសាស្ត្រ និងវប្បធម៌ចិន” និង”ភូមិប្រពៃណីចិន”។

  ប្រភព៖xinhua

  អ្នកបកប្រែ៖刘蓉

សាច់ជ្រូកប្រឡាក់ភូមិជនជាតិបៃមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ