ដំណើរឆ្ពោះទៅមុខ| មនោសញ្ចេតនាការពារព្រំដែនក្នុងរយៈពេល ៥០ ឆ្នាំ
នៅឆ្នាំ ១៩៧១ នីម៉ា មានអាយុ ២៥ ឆ្នាំ ដើម្បីតបនឹងការផ្តួចផ្តើមពីរដ្ឋាភិបាលចិន នីម៉ា នាំកូនប្រុសដែលមានអាយុ ៣ ឆ្នាំ ពីស្រុកកំណើតដែលមានចម្ងាយ ២០០ គ.ម មកដល់ព្រំដែនចិន - ម៉ុងហ្គោលី ដែលស្ថិតនៅភាគខាងជើងបំផុតនៃតំបន់អាឡាសាននៃម៉ុងហ្គោលីខាងក្នុង ។ នីម៉ា ចិញ្ចឹមសត្វបណ្តើរ និងការពារព្រំដែនបណ្តើរ ។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ នីម៉ា ដូចនឹងដើមឈើ Populus euphraticu ចាក់ឫសនៅលើហ្គូប៊ីនេះ នាងរៀបរាប់ថា “ការការពារព្រំដែនចិនជាកិច្ចការដែលខ្ញុំទទួលយកក្រោមទង់ជាតិចិន។” សព្វថ្ងៃ នីម៉ា ចាស់ហើយ កូនប្រុសរបស់គាត់បានទទួលការងារនេះពីដៃរបស់គាត់ ដែលបន្តធ្វើការការពារព្រំដែនចិន ។ ប៉ុន្មានឆ្នាំកន្លងមកនេះ នីម៉ា និងកូនបានការពារខ្សែព្រំដែនសរុប ១៨ ម៉ឺនគ.ម ហើយបានប្រាប់កងទ័ពការពារព្រំដែនមនុស្សដែលគួរឱ្យសង្ស័យ និងរារាំងអ្នកចង់ឆ្លងកាត់ព្រំដែនជាងរាប់ពាន់នាក់ ។
ប្រភព៖xinhua
ដោយ លូវ ឡឹ
អ្នកបកប្រែ៖刘蓉