ចេញដំណើរឆ្ពោះទៅមុខ|តំបន់”ភ្នែកមេឃ”របស់ប្រទេសចិនក្លាយជាឃុំតារាសាស្ត្រពិសេស

2022-07-25 17:35:08
ប្រភព:xinhua

  នៅឆ្នាំ ២០០៧ ស្រុកភីងថានខេត្តគុយចូវចាប់ដំណើរការផ្លាស់ប្តូរកន្លែងរស់នៅសម្រាប់ពលរដ្ឋដែលស្នាក់នៅជិតតំបន់​”ភ្នែកមេឃ”របស់ប្រទេសចិន ។ ក្នុងចម្ងាយ ៣០ គីឡូម៉ែត្រពី”ភ្នែកមេឃ”របស់ប្រទេសចិន​ត្រូវគេ​បញ្ជាក់ថាជាតំបន់​ស្ងប់ស្ងាត់នៃរលកអេឡិចត្រូម៉ាញេទិក ក្នុងចម្ងាយ ៥គីឡូម៉ែត្រត្រូវគេបញ្ជាក់ជាតំបន់ស្នូល ពលរដ្ឋចំនួន​៦៦៣៣ នាក់ ដែលស្មើនឹងចំនួន ១៤១០គ្រួសារ របស់ឃុំកឹទូ និងឃុំឈានពានបានផ្លាស់លំនៅចេញពីភ្នំ ។


  ផ្អែកលើ”ភ្នែកមេឃ”របស់ប្រទេសចិន តាំងពីខែកញ្ញា ឆ្នាំ ២០១៥ ឃុំកឹទូ ចាប់ផ្តើមកសាងឃុំតារាសាស្ត្រពិសេស​ដែល​មានប្រធានបទចំណេះដឹងអំពីវិទ្យាសាស្រ្ត។ សព្វថ្ងៃ គម្រោងចំនួន ២០នៅឃុំនេះបានត្រូវប្រើប្រាស់ដូចជា​ប៉ម​អវកាស​​តារាសាស្ត្រ សារមន្ទីរតារាសាស្ត្រជាដើម ។ ពលរដ្ឋជាច្រើនដែលបានផ្លាស់លំនៅពីភ្នំនោះបានធ្វើការ និងបង្កើតមុខរបរ​នៅឃុំវិទ្យាសាស្រ្ត ។




  ប្រភព៖xinhua

​​​​  ដោយ អូ តុងជី

  អ្នកបកប្រែ៖刘蓉

ចេញដំណើរឆ្ពោះទៅមុខ|តំបន់”ភ្នែកមេឃ”របស់ប្រទេសចិនក្លាយជាឃុំតារាសាស្ត្រពិសេស