ដំណើរឆ្ពោះទៅមុខ|ឧស្សាហកម្មប្រព័ន្ធថាមពលPV លើវាលខ្សាច់
នៅមណ្ឌលស្វយ័តជនជាតិទីបេត៍ណានហៃ ខេត្តឈីងហៃ ប្រទេសចិន ក្នុងឧទ្យានថាមពលPV តាឡាតាន ដែលលាតសន្លឹងយ៉ាងធំធេង “សមុទ្រថាមពលPV”ពណ៌ខៀវដ៏អស្ចារ្យនេះ ក្រោមបន្ទះPV មានវាលស្មៅខៀវស្រងាត់ ។
អ្នកគង្វាល ណាន ចូវម៉ា ជិះម៉ូតូឆ្ពោះទៅផ្ទះ តាមខាងក្រោយហ្វូងចៀម ។ លោក ណាន ចូវម៉ា បានរៀបរាប់ថា “តាំងពីទីនេះបង្កើតប្រព័ន្ធថាមពលPV និងការអភិវឌ្ឍអេកូឡូស៊ីក្នុងពេលដំណាលគ្នា វាលខ្សាច់បានក្លាយជាវាលស្មៅ ការរស់នៅរបស់យើងកាន់តែល្អប្រសើរ ។”
មណ្ឌលស្វយ័តជនជាតិទីបេត៍ណានហៃប្រើប្រាស់ឧត្តមភាពធនធានថាមពលពន្លឺព្រះអាទិត្យ និងដីវាលខ្សាច់ដ៏ធំ កសាងមូលដ្ឋានថាមពលស្អាត និងជំរុញគម្រោងបង្កើតថាមពលថ្មី ។ គិតត្រឹមបច្ចុប្បន្ន មណ្ឌលស្វយ័តជនជាតិទីបេត៍ណានហៃបាន និងកំពុងកសាងថាមពលស្អាត ដែលអាចផ្តល់កម្លាំងថាមពល ២៧,៩៤ លានគីឡូវ៉ាត់ ក្នុងចំណោមនេះ កម្លាំងថាមពលPVជា១៥,៧៣លានគីឡូវ៉ាត់ ។
ប្រភព៖កាសែតប្រជាជន
អ្នកបកប្រែ៖刘蓉