“នារីជ្រលក់ពណ៌ក្រណាត់” ខេត្តគុយចូវប្រទេសចិន

2022-08-23 16:39:45
ប្រភព:xinhua

  នារី ចាំង ជូនជូន ជាជនជាតិម៉ាវ ស្នាក់នៅទីក្រុងអានសៀន ខេត្តគុយចូវ ជីដូននិងម្តាយរបស់នារីជាអ្នក​ជំនាញជ្រលក់ពណ៌លើក្រណាត់ក្នុងភូមិ ។ ក្រោយពីបញ្ចប់ការសិក្សា នារី ចាំង ជូនជូន បានត្រឡប់មកស្រុកកំណើតវិញ ដើម្បីបន្តវេនសិប្បកម្មជ្រលក់ពណ៌លើក្រណាត់ពីម្តាយ នាងបានចុះបញ្ជីក្រុមហ៊ុន​សិប្បកម្មរបស់ឪពុកម្តាយដែលមានប្រវត្តិរាប់សិបឆ្នាំទៅជាក្រុមហ៊ុនជ្រលក់ពណ៌លើក្រណាត់ ហើយបានបង្កើតស្ទូឌីយោការងារជ្រលក់ពណ៌លើក្រណាត់ ។


  ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចាំង ជូនជូន និងមិត្តភក្តិអនុវត្ត និងរុករក​ជាបន្តបន្ទាប់ បានរចនាផលិតផលជ្រលក់ពណ៌លើក្រណាត់ ការពាររបរិស្ថាន និងទាន់សម័យ ដូចជាសំលៀកបំពាក់ និងកាបូបជាដើម​។




  ប្រភព៖xinhua

  ដោយ យ៉ាង វ៉ានពីន

  អ្នកបកប្រែ៖刘蓉

“នារីជ្រលក់ពណ៌ក្រណាត់” ខេត្តគុយចូវប្រទេសចិន