“កញ្ញាផ្សិត”មមាញឹកបង្កើតមុខរបរនៅក្នុងស្រុកកំណើត
អត្ថប្រយោជន៍សេដ្ឋកិច្ចដែលទទួលបានដោយផ្សិតព្រៃតូចនេះ ធ្វើឱ្យយុវជនខ្លះស្នាក់នៅស្រុកកំណើត និងចូលក្នុងព្រៃ ។ កញ្ញា វ៉ាន លីន ជា“នារីផ្សិត”មួយក្នុងចំណោមនេះ ដែលមកពីស្រុកអឹយូន មណ្ឌលស្វយ័តជនជាតិបៃ តាលី ខេត្តយូណាន ។
នៅឆ្នាំ២០២១ កញ្ញា វ៉ាន លីន បានបង្កើតរោងចក្រតូចមួយក្នុងផ្ទះ គាត់រួមបញ្ចូលបទពិសោធន៍ពីជំនាន់ចាស់ និងការច្នៃប្រឌិតរបស់ខ្លួន ផលិតប្រអប់កាដូផ្សិត និងប្រេងផ្សិតពិសេស ឆ្នាំ២០២១ កញ្ញារកបានចំណូល ១២០០០០ យ័ន ។ តាំងពីឆ្នាំនេះមក ចំនួនផ្សិតដែលកញ្ញា វ៉ាន លីន ទិញ និងផលិតកើនដល់ ១០០០០ តោន ។ ការប៉ាន់ស្មានថា ប្រាក់ចំណូលឆ្នាំនេះនឹងច្រើនជាងឆ្នាំ២០២១ ចំនួន ៣០ ០០០ ទៅ ៤០ ០០០ យន់។ កញ្ញា វ៉ាន លីន មិនគ្រាន់តែធ្វើជំនួញផ្សិតដ៏ល្អប៉ុណ្ណោះទេ ថែមទាំងផ្តល់ការងារដល់អ្នកភូមិផងដែរ។ កញ្ញា វ៉ាន លីន បានរៀបរាប់ថា “មុនផ្សិតចូលក្នុងទីផ្សរ លាងផ្សិត កាត់ផ្សិត ចៀនប្រេងផ្សិត ដំណើរការទាំងអស់នេះត្រូវកម្មករ ពេលខ្លះ រោងចក្រត្រូវអញ្ជើញកម្មករ៤០ នាក់ដល់ ៥០ នាក់ ដែលបានផ្តល់ឱកាសការងារដល់អ្នកភូមជិតខាង ជាពិសេស នារីអាចធ្វើការនៅជិតផ្ទះ ។”
ប្រភព៖xinhua
ដោយ លោ ឆានស៊ីន
អ្នកបកប្រែ៖刘蓉