ស្រុកលូទូង មណ្ឌលកានជី ខេត្តស៊ីឈួន ប្រទេសចិនកើតគ្រោះរញ្ជួយដីកម្រិត៦,៨ រិចទ័រ ស្ថាប័នទាំងអស់បានឆ្លើយតបយ៉ាងរហ័ស និងខិតខំប្រឹងប្រែងជំនួយសង្គ្រោះគ្រោះមហន្តរាយ
នៅវេលា ម៉ោង១២និង៥២នាទី ថ្ងៃទី៥ ខែកញ្ញា ស្រុកលូទូង មណ្ឌលកានជី ខេត្តស៊ីឈួន ប្រទេសចិនបានកើតគ្រោះរញ្ជួយដីកម្រិត ៦,៨ រិចទ័រ ។ បន្ទាប់ការកើតគ្រោះរញ្ជួយដី ស្ថាប័នទាំងអស់បានឆ្លើយតបយ៉ាងរហ័ស ដូចជាតំបន់យោធាខេត្តស៊ីឈួន នគរបាលប្រដាប់អាវុធ កងពន្លត់អគ្គិភ័យ ក្រុមសន្តិសុខសាធារណៈ ស្ថាប័នវេជ្ជសាស្ត្រ ទូរគមនាគមន៍ អគ្គិសនី ចរាចរណ៍ជាដើម ដើម្បីធ្វើការជំនួយសង្គ្រោះគ្រោះមហន្តរាយ ។ សព្វថ្ងៃ ក្រុមជំនួយសង្គ្រោះបានមកដល់តំបន់កើតគ្រោះរញ្ជួយដី ហើយបានបើកផ្លូវជំនួយសង្គ្រោះមួយហើយ ។
ការិយាល័យបញ្ជាការដ្ឋានទប់ទល់គ្រោះរញ្ជួយដី និងជួយសង្រ្គោះគ្រោះមហន្តរាយ និងនាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្ននៃក្រុមប្រឹក្សារដ្ឋ បានសម្រេចដំឡើងកម្រិតឆ្លើយតបបន្ទាន់នឹងគ្រោះរញ្ជួយដីដល់កម្រិត៣ គណៈកម្មាធិការជាតិកាត់បន្ថយគ្រោះមហន្តរាយ និងនាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្នជាតិចិន បានសម្រេចដំឡើងកម្រិតឆ្លើយតបបន្ទាន់នឹងគ្រោះរញ្ជួយដីដល់កម្រិត៤ ហើយបានបញ្ជូនក្រុមការងារទៅដឹកនាំការងារជួយសង្រ្គោះគ្រោះមហន្តរាយ ។
គិតត្រឹមថ្ងៃទី ៥ ម៉ោង ១៦ នាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្នបានបញ្ជូនអ្នកជួយសង្រ្គោះចំនួន ១៣០០ នាក់ គ្រឿងបរិក្ខារចំនួន ៣១ ឈុត និងឧទ្ធម្ភាគចក្រ១គ្រឿង ដើម្បីទៅតំបន់កើតគ្រោះរញ្ជួយដី ធ្វើការងារជួយសង្រ្គោះគ្រោះមហន្តរាយ ។ ក្រៅពីនេះ នាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្នបានចែកតង់ចំនួន ៣០០០ ភួយចំនួន ១០០០០ និងគ្រែបត់ចំនួន ១០០០០ ជាដើម ដើម្បីធានាការងារជួយសង្រ្គោះគ្រោះមហន្តរាយ និងការផ្លាស់ទីលំនៅរបស់ប្រជាជនដែលរងគ្រោះ ។ មន្ត្រីនគរបាលប្រដាប់អាវុធចំនួនជាង១០០០ នាក់ត្រូវបានបញ្ជូនទៅជួយសង្រ្គោះគ្រោះបន្ទាន់ ។
ប្រភព៖xinhua
អ្នកបកប្រែ៖刘蓉