កីឡាវាយកូនបាល់បានប្រែក្លាយជីវិតយុវជនស្ពាយកន្ត្រក
យុវជន វ៉ាង ហ្វា ជាជនជាតិវ៉ា មកពីស្រុកឆាងយ័ន ខេត្តយូណាន ដែលជាតំបន់ព្រំដែនចិន-មីយ៉ាន់ម៉ា ។ ក្នុងការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់”ណានភូង”នៅខេត្តក្វាងចូវ បន្ទាប់ពីយុវជន វ៉ាង ហ្វា បានឈ្នះជើងឯកក្នុងការប្រកួតវាយកូនបាល់យុវជន ស្ថានីយ៍ក្វាងចូវ ប្រភេទបុរស U១៤ នៃASICSឆ្នាំ ២០២២ មិត្តភក្តិរបស់ខេត្តយូណានបានជូនយុវជន វ៉ាង ហ្វា កន្ត្រកដែលត្បាញដោយឫស្សី និងមានលក្ខណៈជនជាតិវ៉ា ។ ក្រោមសំណូមពរពីអ្នកថតរូប យុវជន វ៉ាង ហ្វាដាក់រ៉ាកែតកីឡាវាយកូនបាល់ក្នុងកន្ត្រក គឺមានរូបភាពជើងឯកកន្ត្រកមានប្រជាប្រិយភាពបណ្តាញអីុនធើណែត ។
យុវជន វ៉ាង ហ្វា ជាក្មេងជំនាន់ទី ១ ដែលសិក្សាកីឡាវាយកូនបាល់របស់ស្រុកឆាងយ័ន ខេត្តយូណាន ។ នៅឆ្នាំ ២០១៦ យុវជន វ៉ាង ហ្វា ត្រូវបានជ្រើសរើសពីក្លឹបកីឡាវាយកូនបាល់ដំរីព្រៃយូណាន ។ ការហ្វឹកហាត់កីឡាវាយកូនបាល់គឺពិបាកណាស់ រៀងរាល់ថ្ងៃត្រូវវៃបាល់ជាង ៧០០០ លើក ពេលល្ងាចធ្វើការហ្វឹកហាត់កាយសម្បទា ពេលយប់មានថ្នាក់រៀនវប្បធម៌ ។ យុវជន វ៉ាង ហ្វា យកចិត្តទុកដាក់លើឱកាសលេងកីឡាវាយកូនបាល់ ការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់”ណានភូង”នេះជាលើកទី ១ ដែលគាត់ដើរចេញពីភ្នំ និងឈ្នះជើងឯក កីឡាវាយកូនបាល់កំពុងប្រែក្លាយជីវិតរបស់វ៉ាង ហ្វា គាត់មានក្តីសុបិនមួយគឺក្លាយជាអ្នកលេងកីឡាវាយកូនបាល់ដែលមានជំនាញវិជ្ជាជីវៈ ។
ប្រភព៖xinhua
អ្នកបកប្រែ៖刘蓉