អាហារបីពេលក្នុងមួយថ្ងៃរបស់គ្រូបង្រៀន និងសិស្សានុសិស្សរាប់ពាន់នាក់ដែលដាំដោយខ្លួនឯង
សាលាបឋមសិក្សាជីងវ៉ាស្ថិតនៅទីក្រុងសៀវីខេត្តយូណាន ជាសាលាបង្កើតឡើងដោយការរួមបញ្ចូលគ្នានៃសាលាបឋមសិក្សាជនបទក្នុងស្រុកចំនួន ៥ ។ តាំងពីឆ្នាំ ២០០៨ បង្កើតសាលានេះ សាលាបានសម្រេចជំរុញការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់សិស្សានុសិស្សដោយពលកម្ម ហើយផ្តល់អាហារបីពេលដល់គ្រូបង្រៀន និងសិស្សានុសិស្ស។ រហូតដល់ឆ្នាំនេះ គ្រូបង្រៀន និងសិស្សានុសិស្សបានបន្តដូច្នេះរយៈពេល ១៥ ឆ្នាំហើយ ។
សាលាបឋមសិក្សានេះបានកសាងមូលដ្ឋាន ១០ ហិកតា ដែលចិញ្ចឹមសត្វស្រុក និងដាំបន្លែ និងផ្លែឈើជាច្រើន ហើយមានច្រករបៀងវប្បធម៌កសិកម្ម តំបន់ដាំពូជពិសេស ឧទ្យានវិទ្យាសាស្រ្ត (ផ្ទះកញ្ចក់)ជាដើម ។
ធម្មតា បុគ្គលិកការងារទទួលខុសត្រូវពីមូលដ្ឋាននេះ ប៉ុន្តែ មួយថ្នាក់ក្នុងមួយសប្តាហ៍មានមេរៀនសង្គមពីរដង សិស្សានុសិស្សនឹងធ្វើការចិញ្ចឹមសត្វ និងដាំបន្លែ និងផ្លែឈើក្រោមការដឹកនាំពីគ្រូពលកម្ម ។
បន្លែ និងសាច់នៃអាហារបីពេលក្នុងមួយថ្ងៃរបស់គ្រូបង្រៀន និងសិស្សានុសិស្សរាប់ពាន់នាក់ទាំងអស់មកពីមូលដ្ឋាននេះ ។ សាច់និងបន្លែដែលមិនអាចបរិភោគបានអាចលក់ ប្រាក់ចំណូលអាចជួយសិស្សានុសិស្សក្រីក្រ ។
ប្រភព៖ប្រជាជនដេលី
អ្នកបកប្រែ៖刘蓉