សត្វខ្លាឃ្មុំផេនដាពីរក្បាលរបស់ប្រទេសចិនបានត្រូវដឹកជញ្ជូនដល់ប្រទេសកាតា

2022-10-20 17:52:38
ប្រភព:xinhua

  នាថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ សត្វខ្លាឃ្មុំផេនដាពីរក្បាលរបស់ប្រទេសចិន ដែលឈ្មោះ”ជីងជីង” និង”ស៊ីហៃ” បានត្រូវដឹកជញ្ជូនដល់រាជធានីDOHA នៃប្រទេសកាតា ហើយ”ស្នាក់នៅ” ផ្ទះសត្វខ្លាឃ្មុំផេនដាថ្មី ហៅអឹ នៅទីក្រុងDOHA ។ អ្នកគាំទ្របាល់ទាត់កាតារបស់World Cup នឹងមានឱកាសមើលសត្វខ្លាឃ្មុំផេនដាចិន ។

សត្វខ្លាឃ្មុំផេនដា”ជីងជីង” និង”ស៊ីហៃ” បានកើតនៅមូលដ្ឋានមជ្ឈមណ្ឌលស្រាវជ្រាវ និងការពារសត្វខ្លាឃ្មុំផេនដា អ៊ូឡុងស៊ីស៊ូភីង របស់ប្រទេសចិន នៅឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ។ តាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរចិន និងកាតា សត្វខ្លាឃ្មុំផេនដាពីរក្បាលរបស់ប្រទេសចិននឹងរស់នៅប្រទេសកាតារយៈពេល ១៥ ឆ្នាំ ។



  ប្រភព៖xinhua

  ដោយ យ៉ាង យូយំ

  អ្នកបកប្រែ៖刘蓉

សត្វខ្លាឃ្មុំផេនដាពីរក្បាលរបស់ប្រទេសចិនបានត្រូវដឹកជញ្ជូនដល់ប្រទេសកាតា