សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០នឹងជួបជាមួយអ្នកសារព័ត៌មានចិននិងអន្តរជាតិនៅថ្ងៃទី២៣ខែតុលា
2022-10-24 11:06:47
ប្រភព:CRI
សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលបានជ្រើសតាំងដោយកិច្ចប្រជុំពេញអង្គលើកទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០នឹងជួបជាមួយអ្នកសារព័ត៌មានចិននិងអន្តរជាតិដែលទៅយកបទសម្ភាសន៍ជាមួយសមាជបក្សកុម្មុយនីស្តចិនលើកទី២០ប្រហែលនៅវេលាម៉ោង១២ថ្ងៃទី២៣ខែតុលា ។
ដល់ពេលនោះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងវេបសាយស៊ីនហួនឹងចាក់ផ្សាយផ្ទាល់នៅហ្នឹងកន្លែង ហើយហ្វ្រេកង់សំខាន់ៗនិងប៉ុស្តិ៍សំខាន់ៗនៃវិទ្យុនិងទូរទស្សន៍គ្រប់ថ្នាក់ទូទាំងប្រទេសចិន វេបសាយព័ត៌មាននានា វេទិកាប្រព័ន្ធសារព័ត៌មានបែបថ្មី ព្រមទាំងអេក្រង់ធំខាងក្រៅផ្ទះនិងទូរទស្សន៍ចល័តមួយចំនួននៅទូទាំងប្រទេសចិននឹងផ្សាយបន្តផ្ទាល់ក្នុងពេលដំណាលគ្នា ៕