កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ប្រារព្ធធ្វើនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា

2022-11-11 20:13:41
ប្រភព:CRI

ព្រឹកថ្ងៃទី១១ខែវិច្ឆិកា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១បានប្រារព្ធធ្វើនៅក្រុងភ្នំពេញ រាជធានីប្រទេសកម្ពុជា។

មន្រ្តីកម្ពុជាបានអះអាងថា ក្នុងអំឡុងពេលបើកធ្វើកិច្ចប្រជុំកំពូល កម្ពុជានឹងចាត់បញ្ជូនកម្លាំងប៉ូលីសសរុប១ម៉ឺន២ពាន់នាក់ ដើម្បីធានាសុវត្ថិភាពនៅកន្លែងសំខាន់ៗដូចជាសាលប្រជុំ សណ្ឋាគារនិងផ្លូវគមនាគមន៍សំខាន់ៗ។ ក្នុងពេលជាមួយគ្នានេះ ផ្លូវសំខានៗនៅរាជធានីភ្នំពេញដូចជាមហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីនរោត្តមនិងមហាវិថីព្រះមុនីវង្សក៏ត្រូវបានបិទខ្ទប់ផងដែរ៕

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ប្រារព្ធធ្វើនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា