អវកាសយានិកចិនបីរូបគឺលោកFei Junlong លោកDeng Qingmin និងលោកZhang Luនឹងបំពេញភារកិច្ចហោះហើរតាមរយៈយានអវកាសផ្ទុះមនុស្សShen zhou-15
2022-11-28 18:20:26
ប្រភព:CRI
តាមការផ្សាយដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សនៃប្រទេសចិនបានឱ្យដឹងថា ឆ្លងតាមរយៈការសិក្សានិងសម្រេចចិត្តរបស់អគ្គបញ្ជាការដ្ឋាននៃភារកិច្ចហោះហើរក្នុងដំណាក់កាលកសាងស្ថានីយអវកាស អវកាសយានិកបីរូបគឺលោកFei Junlong លោកDeng Qingmin និងលោកZhang Luនឹងបំពេញភារកិច្ចហោះហើរតាមរយៈយានអវកាសShen zhou-15 ដោយមានលោកFei Junlongជាប្រធាន។នៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២២ អវកាសយានិកចិនបីរូបនឹងជួបជាមួយអ្នកសារព័ត៌មានចិននិងអន្តរជាតិនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបJiuquanប្រទេសចិន ព្រមនឹងឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។
តាមការផ្សាយដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សនៃប្រទេសចិនបានឱ្យដឹងទៀតថា យានអវកាសShen zhou-15នឹងត្រូវបាញ់បង្ហោះនៅវេលា២៣និង៨នាទីថ្ងៃទី២៩ខែវិច្ឆិកានេះ។៕