ការនេសាទត្រីក្នុងបឹងឆាកាននៅរដូវរងាបានមកដល់

2022-12-30 17:14:09
ប្រភព:ស៊ីនហួចិន

ថ្មីៗនេះ ការបើកដំណើរការខ្សែក្រវាត់សេដ្ឋកិច្ចនេសាទរដូវរងាជីលីន និងទិវានេសាទត្រីនៅរដូវរងាក្នុងបឹងឆាកានលើកទី ២១ បាន​បើកនៅទីក្រុងសុងយួន ខេត្តជីលីននៃប្រទេសចិន។

គួរបញ្ជាក់ថា ភាគច្រើននៃបឹងឆាកាំនមានទីតាំងនៅទីក្រុងក្រុងសុងយួន ខេត្តជីលីន ហើយវាគឺជាបឹងទឹកសាបដ៏ល្បីឈ្មោះមួយ​នៅក្នុងប្រទេសចិន។ បឹងឆាកានសម្បូរទៅដោយធនធានជលផល ហើយវិធីសាស្រ្តនេសាទបែបបុរាណបំផុត​របស់ជនជាតិភាគ​តិចភាគ​ខាងជើងត្រូវបានរក្សាទុករហូតមកដល់បច្ចុប្បន្ននេះ។  ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការនេសាទរដូវរងានៅបឹងឆាកានបាន​ក្លាយ​ជា​ប័ណ្ណអាជីវកម្មមាសសម្រាប់ទេសចរណ៍ក្នុងតំបន់៕

អ្នកសារព័ត៌មាន ៖ ចាំង ណាន

អ្នកបកប្រែ ៖ Shen Yan

ការនេសាទត្រីក្នុងបឹងឆាកាននៅរដូវរងាបានមកដល់