ខ្លាឃ្មុំផេនដាចំនួន ២០ ក្បាលបានត្រូវបង្ហាញជាសាធារណៈដើម្បីអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន

2022-01-28 14:57:22 |ប្រភព:xinhua

  នាថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ នៅមូលដ្ឋានស៊ីស៊ូភីងអ៊ូឡុងនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សខ្លាឃ្មុំផេនដាចិន កូនខ្លាឃ្មុំផេនដាចំនួន ២០ ក្បាល បានត្រូវបង្ហាញជាសាធារណៈដើម្បីអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។

  កីឡដ្ឋានខ្លាឃ្មុំផេនប្រកបដោយភាពសប្បាយរីករាយ និងបរិយាកាសអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅលើ​ដើមឈើព្យួរចង្កៀងក្រហម នៅលើទ្វារបិទអក្សរផ្ចង់ចិន នៅលើដីមាន”កាំជ្រួច”និង”ប្រអប់អំណោយសម្រាប់ឆ្នាំថ្មី” ។ ខ្លាឃ្មុំផេនដាចំនួន ២០ ក្បាលត្រូវបាន”ប៉ា”និង”ម៉ាក់”ឱបដើម្បីជូនពរប្រជាជនចិនទាំងអស់សួស្តីឆ្នាំថ្មីឆ្នាំប្រពៃណីចិន មានសន្ទុះដ៏អស្ចារ្យដូចខ្លា ។

  កូនខ្លាឃ្មុំផេនដាចំនួន ២០ ក្បាលនេះជាកូនផេនដាដែលកើតនៅឆ្នាំ ២០២១ ក្នុងចំណោមនេះ កូនខ្លាឃ្មុំ​ផេនដា​ឈ្មោះ “ជីនជីនចា” ធំជាងគេ វាមានអាយុ ១៩០ ថ្ងៃ កូនខ្លាឃ្មុំផេនដាឈ្មោះ “សូវចូវចា” ក្មេងជាងគេ មានអាយុ ១២០ ថ្ងៃ ។

  នៅឆ្នាំ ២០២១ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សខ្លាឃ្មុំផេនដាចិន បានបង្កាត់ពូជកូនខ្លាឃ្មុំផេនដាចំនួន ២៧ ក្បាល ខ្លាឃ្មុំផេនដាសរុបមានចំនួន ៣៥៦ ក្បាល ។

នាថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២២ នៅមូលដ្ឋានស៊ីស៊ូភីងអ៊ូឡុងនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សខ្លាឃ្មុំផេនដាចិន បុគ្គលិកការងារឱបខ្លាឃ្មុំផេនដា ដើម្បីចូលរួមសកម្មវិធីអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ ថតដោយ វ៉ាង ស៊ី

នាថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២២ នៅមូលដ្ឋានស៊ីស៊ូភីងអ៊ូឡុងនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សខ្លាឃ្មុំផេនដាចិន បុគ្គលិកការងារឱបខ្លាឃ្មុំផេនដាបានត្រូវបង្ហាញជាសាធារណៈ ។ ថតដោយ វ៉ាង ស៊ី

កូនខ្លាឃ្មុំផេនដានៅមូលដ្ឋានស៊ីស៊ូភីងអ៊ូឡុងនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សខ្លាឃ្មុំផេនដាចិនដែលថតនាថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២២ ។  ថតដោយ វ៉ាង ស៊ី 

  អ្នកបកប្រែ៖刘蓉