ជីវិតចម្រុះពណ៌ដែលត្បាញដោយលោកយាយ បឹនយ៉ាង ជនជាតិភាគតិចទឹងប៉ា

2022-04-22 16:40:49 |ប្រភព:xinhua

  ជនជាតិទឹងត្រូវបានគេដាក់ឈ្មោះមួយទៀតថា “ជនជាតិទឹងប៉ាស” ដែលជាក្រុមជនជាតិមានចំនួនប្រជាជនតិច និងរស់នៅព្រំដែនតំបន់ស្វយ័តជនជាតិទីបេត៍នៃប្រទេសចិន។ ជនជាតិទឹងមានភាសារបស់ខ្លួន និងស្លៀកពាក់តាមទំនៀមទម្លាប់ខ្លួន ហើយមានរបៀប​រស់នៅ​សាមញ្ញ។ ក្រណាត់របស់ជនជាតិទឹងមានពណ៌ចម្រុះ ភាគច្រើនជាពណ៌ក្រហម និងពណ៌ផ្កាឈូក ។ ពីព្រោះគ្មានក្រដាសសម្រាប់គូរ អ្នកតម្បាញម្នាក់ៗត្បាញតាមលំនាំពីការចងចាំ ដូច្នេះក្រណាត់​នីមួយៗមានតែមួយគត់។

  លោកយាយ បឹនយ៉ាង ដែលមានអាយុ ៧២ ឆ្នាំ ជាអ្នកបន្តវេនថ្នាក់តំបន់ស្វយ័តជនជាតិទីបេត៍សម្រាប់សិប្បកម្មធ្វើសំលៀកបំពាក់ជនជាតិទឹង ។ លោកយាយចាប់ផ្តើមរៀនតម្បាញតាំងពីអាយុជាង ១០ឆ្នាំ ។ ឱ្យតែមានស្ត្រីចង់រៀនតម្បាញ លោកយាយ បឹនយ៉ាង នឹងខិតខំបង្រៀន គាត់យល់ឃើញថា ធ្វើបែបនេះទើបអាចបន្តផ្សព្វផ្សាយសិប្បកម្មធ្វើសំលៀកបំពាក់ជនជាតិទឹង ។



  ប្រភព៖xinhua

  អ្នកបកប្រែ៖刘蓉