នាងបានថតរូបមនុស្សចាស់ជាង ២០០០ នាក់ដោយឥតគិតថ្លៃ

2022-05-10 17:41:32 |ប្រភព:央视新闻

  លោកស្រី យ៉ាង ស៊ីន ជាអ្នកសារព័ត៌មានថតរូបរបស់ខេត្តសៀងស៊ីប្រទេសចិន ។ ៤ ឆ្នាំមុន លោកស្រីទៅទស្សនាភូមិមួយ គាត់បានថតរូបដល់មនុស្សចាស់ម្នាក់ដោយចៃដន្យ មនុស្សចាស់នោះសប្បាយចិត្តខ្លាំងណាស់ និងបាននិយាយថា “ពេល​ខ្ញុំ​ទទួល​មរណភាព ខ្ញុំ​នឹង​រក្សា​ទុករូបថតនេះ​នៅ​ផ្ទះ​ទុក​ជា​អនុស្សាវរីយ៍​សម្រាប់​ក្រុម​គ្រួសារ។” រឿងនេះធ្វើឱ្យលោកស្រីចាប់អារម្មណ៍ខ្លាំងណាស់ ។ លោកស្រីរកឃើញ នៅតំបន់ភ្នំនៃស្រុកសៀងលោខេត្តសៀងស៊ីមានមនុស្សចាស់ជាច្រើនមិនធ្លាប់ចេញក្រៅភ្នំ ក្រៅពីរូបថតអត្តសញ្ញាណប័ណ្ណ ពួកគេមិនធ្លាប់ថតរូបថត មានមនុស្សចាស់ខ្លះបានទទួលមរណភាព គ្មានរូបថតបុណ្យសពទេ ក្នុងផ្ទះមានតែក្តារឈើបូជាធ្វើពីឈើឬក្រដាស ។ ដូច្នេះ លោកស្រីបានមានគំនិតថតរូបដល់មនុស្សចាស់ដោយឥតគិតថ្លៃ ហើយបានដាក់ឈ្មោះមួយសម្រាប់សកម្មភាពនេះ គឺ”ការចងចាំពេលមនុស្សចាស់”។

  ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ គម្រោង”ការចងចាំពេលមនុស្សចាស់”មានអ្នកស្ម័គ្រចិត្តចំនួន ១៥៨ នាក់ ហើយបានជួយមនុស្សចាស់ជាង ២០០០ នាក់ថតរូបថតដោយឥតគិតថ្លៃ ។






  ប្រភព៖CCTV

  អ្នកបកប្រែ៖刘蓉