ទស្សនកិច្ចកំពង់ផែដឹកជញ្ជូនអន្តរជាតិយូស៊ីភាគខាងត្បូងនៃប្រទេសចិន
នាថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ក្រុមអ្នកសារព័ត៌មាននៃកិច្ចសម្ភាសន៍ផ្សព្វផ្សាយអន្តរជាតិបណ្តាញអីុនធើណែត”ចំណងមិត្តភាពចិន-ឡាវ” ដែលរៀបចំដោយការិយាល័យគណៈកម្មាធិការសន្តិសុខបណ្តាញអីុនធើណែត និងព័ត៌មាននៃគណៈកម្មាធិការគណៈបក្សកុម្មុយនិស្តចិនខេត្តយូណាន ហើយទទួលរៀបចំដោយគេហទំព័រyunnangateway នៃក្រុមហ៊ុនយូណានដេលីគ្រុប បានចូលទៅកាន់ទីក្រុងយូស៊ីនៃប្រទេសចិន។ អ្នកសារព័ត៌មានបានទទួលព័ត៌មានក្នុងការសម្ភាសន៍ថា តាំងពីស្ថានីយ៍ចំនួន៥ របស់ផ្នែកទីក្រុងយូស៊ីនៃផ្លូវដែកចិន-ឡាវ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សេដ្ឋកិច្ចតាមផ្លូវដែកចិន-ឡាវនេះអភិវឌ្ឍបានយ៉ាងល្អប្រសើរ ។
នាព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ពិធីករភាសាអង់គ្លេសនៃគេហទំព័រ yunnangateway លោក Jerry និង លោកស្រី ឆាន ចាំង ប្រចាំនៅ iChongqing ធ្វើកម្មវិធីLive តាមវេទិកាប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដើម្បីបង្ហាញកំពង់ផែដឹកជញ្ជូនអន្តរជាតិយូស៊ីភាគខាងត្បូងនៃប្រទេសចិនជូនទស្សនិកជន ។
ក្នុងកម្មវិធីLiveនេះ លោក ហឹរ យ៉ាវី អ្នកទទួលខុសត្រូវស្ថានីយ៍យានហឹរនៃផ្នែកស្រុកកាយ័នបានរៀបរាប់ថា សព្វថ្ងៃ បរិមាណដឹកជញ្ជូនទំនិញតាមផ្លូវដែកចិន-ឡាវមានស្ថេរភាព បរិមាណរថយន្តដឹកទំនិញជាមធ្យមប្រចាំថ្ងៃរបស់កំពង់ផែដឹកជញ្ជូនអន្តរជាតិយូស៊ីមាន ១០០ គ្រឿង បរិមាណកុងតឺន័រជាមធ្យមប្រចាំថ្ងៃប្រមាណ ២០០ កុងតឺន័រ ។ ទំនិញរបស់ទីក្រុងឆុងឈីង ខេត្តក្វាងតុង ខេត្តហឺប៉ីជាដើម ត្រូវបានដឹកជញ្ជូនតាមផ្លូវដែកចិន-ឡាវទៅប្រទេសឡាវ ។
កំពង់ផែដឹកជញ្ជូនអន្តរជាតិយូស៊ីស្ថិតនៅខ្សែភាគខាងកណ្តាល និងប្រសព្វ”Y”ភាគខាងកើតនៃផ្លូវដែកឆ្លងទ្វីបអាស៊ី ដែលជាទីតាំងសំខាន់។
ប្រភព៖កាសែតយូណានដេលី
អ្នកបកប្រែ៖刘蓉