ក្រុមហ៊ុម Xiaoma Guoju (Yuxi)Technology ៖”ភស្តុភារឆ្លាតវៃ+សេវាកម្មទាំងមូលនៃខ្សែសង្វាក់ឧស្សាហកម្មភស្តុភារ” ដើម្បីផ្អែកលើផ្លូវដែកចិន-ឡាវធ្វើពាណិជ្ជកម្ម

2022-05-31 16:47:29
ប្រភព:云南日报

  ក្រុមហ៊ុម Xiaoma Guoju (Yuxi)Technology កំពុងខិតខំផ្តល់ដំណោះស្រាយឆ្លាតវៃអំពីខ្សែសង្វាក់ផ្គត់ផ្គង់ ខ្សែ​សង្វាក់​ភ័ស្តុភារ ហើយកំណត់យកឱកាសដែលនាំមកដោយផ្លូវរថភ្លើងចិន-ឡាវ ។

  ក្រុមហ៊ុម Xiaoma Guoju (Yuxi)Technology ជាក្រុមហ៊ុនបច្ចេកទេស ផ្តោតលើភស្តុភារ ហើយក៏ធ្វើអាជីវកម្ម​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការផលិតជាដើម ។ មុនផ្លូវដែកចិន-ឡាវដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ចំនួនទំនិញដែលដឹកជញ្ជូនដោយក្រុមហ៊ុននេះពីមណ្ឌលស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណា​ ទៅទីក្រុងយូស៊ីប្រចាំឆ្នាំមានចំនួនជារាប់លានតោន មានបទពិសោធន៍ជាច្រើនក្នុងការដឹកជញ្ជូនតាមផ្លូវគោក ។ បច្ចុប្បន្ន ក្រុមហ៊ុនបានផ្លាស់ប្តូរអាជីវកម្មដឹកជញ្ជូនតាមផ្លូវគោក ៤០% ទៅជាការដឹកជញ្ជូនតាមផ្លូវដែក ។ លោក ហ្វាំង យូមីង អគ្គនាយករងនៃក្រុមហ៊ុនXiaoma Guoju (Yuxi)Technology បានរៀបរាប់ថា ទោះបីជាជំងឺកូវីដ១៩ជះ​ឥទ្ធិពលអវិជ្ជមាន ប៉ុន្តែ ការដឹក​ជញ្ជូនតាមផ្លូវដែក និងផ្លូវគោកអាចកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាព ។

  ប្រភព៖កាសែតយូណានដេលី

  អ្នកបកប្រែ៖刘蓉

ក្រុមហ៊ុម Xiaoma Guoju (Yuxi)Technology ៖”ភស្តុភារឆ្លាតវៃ+សេវាកម្មទាំងមូលនៃខ្សែសង្វាក់ឧស្សាហកម្មភស្តុភារ” ដើម្បីផ្អែកលើផ្លូវដែកចិន-ឡាវធ្វើពាណិជ្ជកម្ម