ក្រុមហ៊ុនបច្ចេកទេសឱសថ Sailing គ្រុប ៖ សង្ឃឹមថាផ្លូវដែកចិន-ឡាវនឹងនាំមកនូវទីផ្សារថ្មី

2022-05-31 16:48:23
ប្រភព:云南日报

  នៅក្នុងការតាំងបង្ហាញការផលិតដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុនបច្ចេកទេសឱសថSailingគ្រុប ដែលស្ថិតនៅផ្លូវ​តាយីជឺ ខណ្ឌហុងថា ទីក្រុងយូស៊ី គេកំពុងផលិត“គ្រឿងព្យាបាលមុខរបួស ហឹងគូ” ដោយប្រើប្រាស់ឧបករណ៍​ផលិតដោយស្វ័យប្រវត្តិ និងឆ្លាតវៃ ។ ក្រុមហ៊ុននេះបានជម្នះលើឥទ្ធិពលពីជំងឺកូវីដ១៩ និងអភិវឌ្ឍបានយ៉ាងល្អប្រសើរ ។ លោក យ៉ាង ធានស៊ី ប្រធានវិស្វករក្រុមហ៊ុនបច្ចេកទេសឱសថSailingគ្រុបបានរៀបរាប់ថា ក្រៅពីនាំចូលឧបករណ៍ថ្មី ក្រុមហ៊ុនក៏បានខិតខំស្រាវជ្រាវ ធ្វើកិច្ចសហប្រតិបត្តិការជាមួយមហាវិទ្យាល័យ និងសាកលវិទ្យាល័យ​ល្បីឈ្មោះ​ក្នុងស្រុក ដើម្បីស្រាវជ្រាវគ្រឿងព្យាបាលមុខរបួស ហឹងគូ​ ឱ្យបានកាន់តែស៊ីជម្រៅ ហើយចាប់ដំណើរការ​ស្រាវជ្រាវ​ឱសថថ្មីដែលពាក់ព័ន្ធនឹងជំងឺឆ្អឹង ដើម្បីផ្តល់កម្លាំងដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុន ។

  ក្នុងអំឡុងពេលជំងឺកូវីដ១៩រាលដាល ប្រទេសជាច្រើនបានស្គាល់តួនាទី និងប្រសិទ្ធភាពនៃឱសថចិន ហើយវប្បធម៌នៃប្រទេសក្នុងតំបន់អាស៊ី​អា​គ្នេ​យ៏ និងប្រទេសចិនក៏ប្រហាក់ប្រហែលគ្នា ជនជាតិងាយស្រួលទទួលឱសថប្រពៃណីចិន ។ លោក យ៉ាង ធានស៊ី បានបញ្ជាក់ថា​ “ខ្ញុំជឿជាក់ថា ផ្លូវដែកចិន-ឡាវនឹងធ្វើឱ្យមិត្តនៃប្រទេសអាស៊ីអាគ្នេយ៍​ស្គាល់ឱសថចិនកាន់តែច្រើន។ យើងក៏ទន្ទឹមរង់ចាំ ឱសថរបស់ប្រទេសឡាវជាដើមដែល​មានគុណភាព​ល្អនោះ​នឹងនាំចូលប្រទេសចិន ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មឱសថចិន ។”

  ប្រភព៖កាសែតយូណានដេលី

  អ្នកបកប្រែ៖刘蓉

ក្រុមហ៊ុនបច្ចេកទេសឱសថ Sailing គ្រុប ៖ សង្ឃឹមថាផ្លូវដែកចិន-ឡាវនឹងនាំមកនូវទីផ្សារថ្មី