ក្រុមហ៊ុនអាហារ​ក្លា​សេហ្វាជឹងទីក្រុងយូស៊ី ៖ ទន្ទឹមរង់ចាំការ៉េម”សៀវហ្វាយោ”នឹងដឹកជញ្ជូនតាមផ្លូវដែកចិន-ឡាវ ចូលទៅតំបន់អាស៊ីអាគ្នេយ៍

2022-05-31 16:50:01
ប្រភព:云南日报

  ក្រុមហ៊ុនអាហារ​ក្លា​សេហ្វាជឹងនៃទីក្រុងយូស៊ី ត្រូវបានបង្កើតនៅឆ្នាំ២០០៧ (ហៅកាត់ថា “អាហារហ្វាជឹង” ជា​ក្រុមហ៊ុន​ច្នៃប្រឌិត ផលិត និងលក់ការ៉េម នៅភាគខាងនិរតីរបស់ប្រទេសចិន ។

  ពីការផលិតដោយដៃនៅឆ្នាំ ១៩៩៣ រហូតដល់ការបង្កើតក្រុមហ៊ុនដែលមានផលិតកម្មខ្នាតធំ អាហារហ្វាជឹងផ្អែកលើ​ធនធាន​ផ្លែឈើនៃខេត្តយូណាន និងផ្សំលក្ខណៈពិសេសរបស់ជនជាតិ ការច្នៃប្រឌិតការ៉េមចំនួនជាង ១០០ ប្រភេទ ដូចជា”អង្ករដំណើប ស្ករស សៀវហ្វាយោ””អង្ករពណ៌ស្វាយ សៀវហ្វាយោ” និង”ម្នាស់ សៀវហ្វាយោ”ជាដើម ។ ពីរបីឆ្នាំនេះ ដោយមានកេរ្តិ៍ឈ្មោះល្អ ផលិតផលក្រុមហ៊ុននេះមិនគ្រាន់តែមានភាពប្រជាប្រិយភាព​នៅក្នុង​ប្រទេស​ចិន​ទេ ថែមទាំងទទួលការចូលចិត្តពីអតិថិជននៅតំបន់អាស៊ីអាគ្នេយ៍ទៀតផង ។

  លោក ហឹរ ឆុហ្វា ប្រធានក្រុមហ៊ុនអាហារ​ក្លា​សេហ្វាជឹងទីក្រុងយូស៊ី បានរៀបរាប់ថា “ការរងចាំរថភ្លើងដឹកអ្នកដំណើរ​អន្តរជាតិនៃផ្លូវដែកចិន-ឡាវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ខ្ញុំនឹងជិះរថភ្លើងទៅប្រទេសឡាវ ថៃ និងវៀតណាម ដើម្បី​ធ្វើទស្សនកិច្ចទីផ្សារអាស៊ីអាគ្នេយ៍។ ក្នុងរយៈពេល ៣ ដល់ ៥ ឆ្នាំក្រោយ អាហារហ្វាជឹង នឹងបង្កើតក្រុមលក់​ដើម្បី​ទទួលខុសត្រូវទីផ្សារបរទេស និងតំបន់តាមផ្លូវដែកអាស៊ី ពង្រីកផលិតផលទៅប្រទេសថៃ កម្ពុជា ម៉ាឡេស៊ីជាដើម ។ ”

  ប្រភព៖កាសែតយូណានដេលី

  អ្នកបកប្រែ៖刘蓉

ក្រុមហ៊ុនអាហារ​ក្លា​សេហ្វាជឹងទីក្រុងយូស៊ី ៖ ទន្ទឹមរង់ចាំការ៉េម”សៀវហ្វាយោ”នឹងដឹកជញ្ជូនតាមផ្លូវដែកចិន-ឡាវ ចូលទៅតំបន់អាស៊ីអាគ្នេយ៍