“ចំណងមិត្តភាពចិន-ឡាវ ផ្លូវសុភមង្គល”៖ផលិតផលពិសេសស្រុកយូជាំង”មមាញឹក”បន្តិច
នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២ យើងជិះរថភ្លើងល្បឿនលឿនចិន-ឡាវទៅដល់ស្រុកស្វយ័តជនជាតិហានី ជនជាតិយី ជនជាតិតៃ យូជាំង នៃទីក្រុងយូស៊ី ក្នុងដំណើរនេះ យើងស្តាប់ព្ញពាក្យថា”រវល់”ច្រើនជាងគេ ។
-ឆ្នាំនេះស្វាយលក់ល្អណាស់
ផ្លូវអន្តរជាតិគុនមីញ-បាងកកឆ្លងកាត់ស្រុកស្វយ័តជនជាតិហានី ជនជាតិយី ជនជាតិតៃ យូជាំង នៃទីក្រុងយូស៊ី ហើយផ្លូវដែកចិន-ឡាវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បានផ្តល់កម្លាំងថ្មីដល់ឧស្សាហកម្មស្វាយ និងពង្រីកសង្វាក់ឧស្សាហកម្ម ។
សប្ដាហ៍នេះជារដូវកាលស្វាយ Tai Nong ទុំ។ ពេលថ្ងៃត្រង់ សីតុណ្ហភាពឡើងដល់ ៣៥ អង្សាសេ។ នៅកន្លែងទិញស្វាយនៃក្រុមពលរដ្ឋលីនឡាន សហគមន៍ចូវតៅ ផ្លូវហុងហឹរ មានឡានជាច្រើនទៅវិញទៅមក។ កសិករដាំស្វាយអាចលក់ស្វាយចំនួនរាប់រយគីឡូដល់ ១ តោន។ លោក ប៉ា យំស៊ីង អ្នកដឹកនាំក្រុមពលរដ្ឋលីនឡានបានរៀបរាប់ថា “ស្វាយTai Nongជាប្រភេទស្វាយទុំមុនគេ ឆ្នាំនេះ តម្លៃស្វាយជាមធ្យមបានកើនឡើង២ដង បើធៀបនឹងឆ្នាំមុន តម្លៃស្វាយ១គីឡូក្រាមគឺ ៩ យ័ន ។”
-ការបង្កើតរោងចក្រតែទឹកខ្មេះនៅប្រទេសថៃ
”តែទឹកខ្មេះភូអឺ“ ដែលស្រាវជ្រាវដោយក្រុមហ៊ុនឧស្សាហកម្មតែ កាំងហ្វូ ជាក្រុមហ៊ុនរបស់ស្រុកស្វយ័តជនជាតិហានី ជនជាតិយី ជនជាតិតៃ យូជាំងនេះ បានលក់ក្នុងហាងស្ថានីយ៍ប្រេងឥន្ធនៈចំនួន ៣០០០ កន្លែងនៅឆមាសទី ១ ឆ្នាំនេះ ។ ក្នុងចំណោមនេះ ចំនួនលក់កើនឡើងភាគច្រើនមកពីទីក្រុងភូអឺ មណ្ឌលស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណា ដែលជាទីកន្លែងនៅតាមបន្ទាត់ផ្លូវដែកចិន-ឡាវ ។
លោក លី លីភីង ប្រធានក្រុមហ៊ុនឧស្សាហកម្មតែ កាំងហ្វូបានបញ្ជាក់ថា “បើគ្មានឥទ្ធិពលពីជំងឺកូវីដ-១៩ យើងមានផែនការសាងសង់រោងចក្រនៅខេត្តស៊ូផាន ប្រទេសថៃ ។ ក៏ប៉ុន្តែ ផ្លូវដែកចិន-ឡាវផ្តល់ក្តីសង្ឃឹមនេះឡើងវិញ យើងនឹងដឹកជញ្ជូនវត្ថុធាតុដើមទៅប្រទេសថៃតាមផ្លូវដែកចិន-ឡាវ រោងចក្រអាចចាប់ដំណើរការនៅឆ្នាំនេះ។ តែទឹកខ្មេះភូអឺអាចធ្វើឱ្យគេត្រជាក់ក្នុងខ្លួន និងបំបាត់ភាពអស់កម្លាំង ។ ក្រោយពីយើងធ្វើការស្រាវជ្រាវជាច្រើនដង យើងមាននិន្នាការពង្រីកទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍ ។”
-ផ្លែពុទ្រាធ្វើឱ្យភូមិតាថានធូរធារ
បើជិះរថយន្តពីស្ថានីយ៍យូជាំងទៅភូមិតាថាត្រូវចំណាយពេលកន្លះម៉ោង ។ ពីរបីឆ្នាំនេះ ក្នុងភូមិតាថា ដែលជាភូមិជនជាតិតៃនេះ មានគ្រួសារជាច្រើនបានដាំពុទ្រាជាបន្តបន្ទាប់ ។ ក្រោមការជំរុញដោយកម្មវិធី”ទិវាស្វាយ” និង”ទស្សនាកម្សាន្តភូមិតាថា” ភូមិតាថាចាប់ផ្តើមធ្វើទេសចរណ៍ក្នុងតំបន់ជនបទ ។
លោកស្រី តោ ជីជាន កសិករដាំពុទ្រា បានរៀបរាប់ថា “សព្វថ្ងៃ យើងមិនបារម្ភការលក់ពុទ្រាទេ ។ នៅខែតុលា ជារៀងរាល់ឆ្នាំ មុនលក់ពុទ្រាទៅទីផ្សារ អ្នកទិញផ្លែឈើនឹងរងចាំនៅក្នុងភូមិ ។ ពីរបីឆ្នាំមុន ខ្ញុំនិងប្តីដឹកជញ្ជូនពុទ្រាទៅទីផ្សារផ្លែឈើខេត្តស៊ីឈួនដោយខ្លួនឯង ហើយក៏លក់សម្លៀកបំពាក់នៅក្នុងស្រុក ។ ប៉ុន្តែ ពីរបីឆ្នាំនេះ ស្វាយ និងពុទ្រារបស់ស្រុកស្វយ័តជនជាតិហានី ជនជាតិយី ជនជាតិតៃ យូជាំងល្បីឈ្មោះណាស់ យើងរងចាំនៅផ្ទះ ការរស់នៅរបស់យើងក៏ល្អប្រសើរជាងមុន ។”
ប្រភព៖កាសែតយូណានដេលី
អ្នកបកប្រែ៖刘蓉